សេចក្ដីពិពណ៌នា
ខ្ញុំជឿលើព្រះ ដែលជាព្រះវរបិតាដ៏មានគ្រប់ព្រះចេស្តា នៅទូទាំងពិភពលោក ជារៀងរាល់ថ្ងៃអាទិត្យ
គ្រីស្ទបរិស័ទសូត្រគោលជំនឿពួកសាវក។ សម្រាប់មនុស្សជាច្រើន គោលជំនឿពួកសាវកគឺជាទម្លាប់ប្រចាំដ៏គួរឲ្យធុញទ្រាន់មួយ ហើយអ្នកផ្សេងទៀតនិយាយអំពីគោលជំនឿពួកសាវកដោយយល់ច្រឡំ ឬសង្ស័យ ជាជាងដោយទំនុកចិត្ត និងអំណរ។
តើយើងពិតជាត្រូវការគោលជំនឿឬ? មនុស្សកាន់តែច្រើនមិនចូលចិត្តគំនិតនៃការស្វែងយល់ច្បាស់លាស់ពីសេចក្តីពិតទេ ឯមនុស្សមួយចំនួនទៀតចង់ប្រកាន់ខ្ជាប់នឹងព្រះគម្ពីរតែមួយប៉ុណ្ណោះ ហើយគិតថា មិនគួរទទួលយកគោលជំនឿនៅក្នុងការថ្វាយបង្គំរបស់យើងទេ។
ប៉ុន្តែ ពួកជំនុំភាគច្រើនបានមើលឃើញពីសារៈសំខាន់នៃគោលជំនឿពួកសាវក ក្នុងការសង្ខេបជំនឿរបស់គ្រីស្ទបរិស័ទ។ គោលជំនឿសង្ខេបប្រាប់ថា យើងគឺជាអ្នកណា ក៏បង្រៀនយើងពីអ្វីដែលសំខាន់ និងជួយឲ្យយើងចៀសវាងកំហុស។ សូម្បីនៅក្នុងភាសាពាណិជ្ជកម្មសម័យទំនើប គោលជំនឿគឺជា «ឯកសារអត្តសញ្ញាណ» របស់យើង។
សៀវភៅមគ្គទេសក៍ដ៏ល្អនេះ មានគោលបំណងបំពេញខ្លឹមសារនៃសេចក្តីថ្លែងខ្លី ពីគោលជំនឿដែលយើងស្គាល់នេះ។ នៅក្នុងការសិក្សាចំនួនដប់ គោលជំនឿបង្ហាញពីប្រភពដែលចេញពីព្រះគម្ពីរ គឺសេចក្តីបង្រៀនរបស់ពួកសាវក និងសារៈសំខាន់នៃសេចក្តីថ្លែងដ៏សំខាន់នេះសម្រាប់ជីវិតប្រចាំថ្ងៃរបស់យើង។ ការសូត្រគោលជំនឿលែងបង្កឲ្យមានភាពធុញទ្រាន់ ភាពច្របូកច្របល់ ឬភាពឥតមានអំណរទៀតហើយ…
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ