សេចក្ដីពិពណ៌នា
សៀវភៅនេះ ពិតជាមានសារប្រយោជន៍ណាស់ចំពោះគ្រីស្ទបរិស័ទ ដើម្បីស្គាល់ព្រះកាន់តែច្បាស់ និងស្គាល់ខ្លួនឯង ក្នុងការទាក់ទងគ្នាយ៉ាងជិតស្និទ្ធ។ មានភស្ដុតាងជាច្រើនអះអាងច្បាស់ពីព្រះគម្ពីរ អំពីអំណាចព្រះចេស្ដារបស់ព្រះជាម្ចាស់ ទាំងនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មី។
លើសពីនេះទៀត ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះសម្រាប់គ្រីស្ទបរិស័ទ ឲ្យស្គាល់ព្រះហឫទ័យទ្រង់កាន់តែច្បាស់ និងយល់ពីអ្វីដែលព្រះចង់ឲ្យយើងធ្វើ។ យើងនឹងបានយល់កាន់តែច្បាស់ពីលក្ខណៈរបស់ព្រះ ដែលព្រះអង្គទ្រង់មានបីអង្គរួមមកតែមួយ ហើយលក្ខណៈប្លែកពីគ្នានោះ។ ព្រះអង្គមានអំណាចអធិធម្មជាតិ។
សៀវភៅជំនឿគ្រីស្ទបរិស័ទតាមព្រះគម្ពីរនេះ បានបណ្ណាធិការទូទៅ (General editor) ដោយអ្នកគ្រូ អាល្លីស កំប៉ាំង និងបានបកប្រែ កែសម្រួលឲ្យមានលក្ខណៈស្រួលអាន ស្រួលយល់ ដោយលោកគ្រូ អ៊ួន សិលា ហើយលោកបានអនុញ្ញាតឲ្យ អង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា បោះពុម្ព និងចែកផ្សាយ។

ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ