កូន​​​ទន្សាយអើយ! មាន​​​រឿង​​​អីហ្នឹង?

10,000

ប្រភេទ​:

សេចក្ដីពិពណ៌នា

កូន​​​ទន្សាយអើយមាន​​​រឿង​​​អីហ្នឹងសៀវភៅ​​​នេះ​​​បាន​​​និពន្ធ និង​​​គូររូប​​​ដោយ​​​ខ្មែរយើង​​​ជាច្រើន​​​រូប។ នេះ​​​ជា​​​សៀវភៅ​​​សម្រាប់​​​កុមារ​​​ដែល​​​បាន​​​សរសេរ​​​ឡើង​​​ជាពីរ​​​ភាសា។ សៀវភៅនេះ​​​និយាយ​​​អំពី​​​រឿង​​​កូន​​​ទន្សាយ និង​​​ស្មារតី​​​របស់​​​វា ដែល​​​មាន​​​ភាព​​​អាថ៌កំបាំង និង​​​ពោរ​​​ពេញ​​​ដោយ​​​ការ​​​ឈឺចាប់​​​យ៉ាងខ្លាំង​​​ក្រៃលែង ពី​​​ព្រឹត្តិការណ៍មួយ ដែល​​​បាន​​​កើត​​​ឡើង​​​នៅក្នុង​​​សួន​​​ច្បារ​​​ខា​​​ង​​​ក្រោយ​​​ផ្ទះ​​​របស់​​​វា។ សៀវភៅនេះក៏អាច​​​ជា​​​ឧបករណ៍​​​ជួយ​​​ដល់​​​កុមារ ឲ្យ​​​បង្ហាញ​​​ពី​​​ការ​​​ចង​​​ចាំ​​​ដែល​​​ពួក​​​គេ​​​អាច​​​មានប្រហាក់​​​ប្រហែល​​​នឹង​​​កូន​​​ទន្សាយ ឬ​​​គ្រាន់​​​តែ​​​ជួយ​​​​​​កុមារ​​​ឲ្យ​​​យល់​​​ថា ការ​​​ចែក​​​រំលែក​​​ការ​​​ឈឺ​​​ចាប់​​​របស់​​​ពួកគេ​​​ជាមួយ​​​មនុស្ស​​​ចាស់​​​ គឺ​​​ជាអ្នក ដែល​​​មាន​​​សុវត្ថិភាព

សៀវភៅនេះនិពន្ធឡើងដោយ៖ តៃ ប៊ុន​​​បោ  ទឹម ភក្តី និងហុង អុីង។ អ្នកនិពន្ធទាំងនេះ បានចូលរួម​​​កម្មវិធីបណ្តុះបណ្តាល​​​ស្តីអំពី ជំនាញប្រឹក្សាយោបល់​​​បែបប្រព័ន្ធ​​​ជាចង្កោម សម្រាប់​​​កុមារងាយរងគ្រោះ និងការធ្វើ​​​អភិបាលកិច្ច​​​ជាក់​​​ស្តែង​​​លើ​​​ការ​​​ប្រឹក្សា​​​យោបល់។ ​​​សៀវភៅ​​​នេះ​​​បានទទួល​​​សិទ្ធិ​​​បោះពុម្ពផ្សាយ​​​ដោយអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា​​​។

សៀវភៅនេះគូររូបភាពដោយ មាស​​​ ពន្លឺ និងមឿន ស្រីឆន។ អ្នកទាំងពីរមានអំណោយទាន និងបានទទួល​​​ការហ្វឹកហ្វឺន​​​ជាវិចិត្រករ។

ការ​ពិនិត្យ​ និង​វាយ​តំលៃ

មិន​មាន​ការពិនិត្យ​ និង​វាយ​តំលៃ​ទេ

ក្លាយ​ជា​អតិថិជន​ដំបូង​បង្អស់ក្នុង​ការ​ពិនិត្យ​ និង​វាយ​តំលៃ​ “កូន​​​ទន្សាយអើយ! មាន​​​រឿង​​​អីហ្នឹង?”

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *