ទាពីរហ្វូង

10,000

ប្រភេទ​:

សេចក្ដីពិពណ៌នា

សៀវភៅ ទាពីរហ្វូង នឹងជួយដល់​​​ក្មេងៗឲ្យ​​​ចេះ​​​ជួយ​​​សម្រាល​​​ការងារ​​​ឪពុក​​​ម្តាយ​​​ ក្រោយ​​​ពី​​​សម្រាក​​​ពីការសិក្សា។ លើក​​​ទឹកចិត្ត​​​កុមារឲ្យ​​​យកចិត្ត​​​ទុក​​​ដាក់​​​ ហើយ​​​មិន​​​ត្រូវ​​​ធ្វេស​​​ប្រហែស​​​ក្នុង​​​ពេល​​​កំពុង​​​ធ្វើការងារ ព្រោះ​​​ការ​​​ធ្វេស​​​ប្រហែស​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​ខាត​​​បង់​​​ទ្រព្យ​​​សម្បត្តិ និង​​​ពេលវេលា។ លើស​​​ពី​​​នេះ​​​ទៅ​​​ទៀតសៀវភៅ​​​នេះបាន​​​ជួយណែនាំ​​​ដល់​​​កុមារ​​​កុំ​​​ឲ្យ​​​លោភលន់​​​ចង់​​​បាន​​​ទ្រព្យ​​​របស់​​​អ្នក​​​ដទៃ ព្រម​​​ទាំង​​​ពេល​​​ដឹងខ្លួន​​​ខុស ត្រូវចេះ​​​សុំទោស​​​ចំពោះ​​​ដៃគូ។

របៀប​​​ប្រើ​​​ប្រាស់​​​សៀវភៅ​​​នេះ៖

  • សូម​​​ឪពុក​​​ម្តាយ​​​ ឬអាណាព្យាបាល​​​ចំណាយ​​​ពេល​​​អាន​​​ ឬនៅ​​​ជាមួយ​​​កូនៗ​​​ពេល​​​អាន។
  • សូម​​​អាន​​​ដោយ​​​បញ្ចេញ​​​សំឡេង បញ្ចូល​​​មនោសញ្ចេតនា និង​​​ជួយ​​​ពន្យល់ពាក្យ​​​ ព្រម​​​ទាំង​​​អត្ថន័យ​​​ដល់​​​កូនៗ។
  • សូមមេត្តា​​​កំុ​​​សួរ​​​សំណួរ​​​ទៅ​​​កូនៗ ពេល​​​កំពុង​​​អាន។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ឲ្យរៀន​​​អាន​​​ដោយ​​​ខ្លួន​​​ឯង និង​​​រំលឹក​​​ចំណុច​​​សំខាន់ៗ។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ ឲ្យ​​​ធ្វើ​​​សំណួរ​​​ល្បង​​​ប្រាជ្ញា​​​បន្ទាប់​​​ពី​​​អាន​​​ចប់ ដោយ​​​ផ្តល់​​​ឱកាស​​​ឲ្យ​​​កូនៗ​​​ឆ្លើយ​​​សំណួរ​​​ដោយ​​​ខ្លួន​​​ឯង។

សៀវភៅនេះ​​​ និពន្ធឡើងដោយ លោក សឿន សោភ័ណ ជាអ្នកនិពន្ធខ្មែរ​​​ដែល​​​ទទួល​​​បានការបណ្តុះ​​​បណ្តាល​​​ពីអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា។ លោកមានបទពិសោធន៍ខាងផ្នែកពិនិត្យផ្ទៀងផ្ទាត់ ជាង១៣ឆ្នាំ។ នេះជា​​​សៀវភៅ​​​ទី១ ដែលលោកបាននិពន្ធ ហើយ​​​បោះពុម្ពផ្សាយ​​​ដោយ​​​អង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា​​​។

សៀវភៅនេះគូររូបភាពដោយ ហម អរុណ។ លោកមានចំណូលចិត្តគូរគំនូរ ចម្លាក់ និងចូលចិត្តសូនរូប។

ការ​ពិនិត្យ​ និង​វាយ​តំលៃ

មិន​មាន​ការពិនិត្យ​ និង​វាយ​តំលៃ​ទេ

ក្លាយ​ជា​អតិថិជន​ដំបូង​បង្អស់ក្នុង​ការ​ពិនិត្យ​ និង​វាយ​តំលៃ​ “ទាពីរហ្វូង”

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *