សេចក្ដីពិពណ៌នា
ជំនឿគ្រីស្ទបរិស័ទពិតប្រាកដ
រក្សាការរួបរួម និងការស្គាល់ពីគោលជំនឿចាំបាច់ (និពន្ធដោយ លោក ដែរ៉ូល រិកខាដ)
គ្រីស្ទបរិស័ទជាច្រើន មានគំនិត និងរបៀបផ្សេងៗពីគ្នា ឧទាហរណ៍ដូចជា របៀបថ្វាយបង្គំ ការនិយាយភាសាដទៃ និងការមិនចាំបាច់ផ្សេងទៀត ដែលធ្វើឲ្យគេបាក់បែកគ្នា។ ការបាក់បែកគ្នារវាងគ្រីស្ទបរិស័ទពិតប្រាកដ ជាការផ្តល់ឱកាសល្អឲ្យពួកគ្រីស្ទបរិស័ទក្លែងក្លាយ ឬខុសឆ្គងចូលមកបោកបញ្ឆោត។
សៀវភៅ “ជំនឿគ្រីស្ទបរិស័ទពិតប្រាកដ“ ផ្តល់គោលការណ៍ច្បាស់លាស់នៅក្នុងព្រះគម្ពីរអំពីការរក្សាការរួបរួម និងការស្គាល់ពីគោលជំនឿចាំបាច់។ ហើយក៏ផ្តល់ដំបូន្មានមានប្រយោជន៍ចំពោះទំនាក់ទំនងរវាងគ្រីស្ទបរិស័ទ និងគ្រីស្ទបរិស័ទ ទោះបីជាមានក្រុម អង្គការ ឬនិកាយផ្សេងគ្នាក៏ដោយ។
ការរួបរួមនេះនឹងជួយគ្រីស្ទបរិស័ទឲ្យកាន់តែមានឥទ្ធិពល ហើយនិងធ្វើឲ្យព្រះយេស៊ូវគ្រីស្ទគាប់ព្រះហឫទ័យ ព្រមទាំងជួយពង្រឹងទីបន្ទាល់របស់គ្រីស្ទបរិស័ទដល់ពិភពអ្នកមិនជឿ។ ជាលទ្ធផល ព្រះនាមព្រះគ្រីស្ទនឹងដំកើងឡើងនៅចំពោះពិភពលោក ដែលមិនទាន់បានសង្គ្រោះនេះ គឺជាពិភពដែលត្រូវការទ្រង់ជាខ្លាំង។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ