ប្រវត្តិ
អង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា បានចុះឈ្មោះផ្លូវការជាអង្គការមិនមែនរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃ លេខ៤៧១២ប្រក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ និងអគ្គនាយកដ្ឋានពន្ធដារ លេខ/No VATM2016091288 ចុះនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ តទៅ។ លោកស្ទីវវិន វេសស្តេរក្រេន ជាស្ថាបនិក លោកបានធ្វើការផ្នែកព័ន្ធកិច្ចបោះពុម្ពជាច្រើនឆ្នាំ បុ៉ន្តែលោកនៅតែមានក្តីប្រាថ្នាចង់ឃើញគ្រឹះស្ថានផលិតសៀវភៅជាលក្ខណៈអន្តរនិកាយ ឬអន្តរអង្គការបានកើតឡើង ដើម្បីបម្រើក្រុមជំនុំខ្មែរទាំងមូល។ គោលបំណងរបស់គ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញាសម្រាប់ជីវិត គឺដើម្បីបម្រើជាព័ន្ធកិច្ចបោះពុម្ពកណ្តាលដើម្បីជួយក្រុមជំនុំក្នុងការសម្របសម្រួលកិច្ចខិតខំក្នុងការបង្កើតអក្សរសាស្រ្ត ដែលមានគុណភាពខ្ពស់ មានភាពសន្សំសំចៃ និង អាចបំពេញចិត្តដល់មនុស្សគ្រប់គ្នា។ ដូចគ្នាដែរ ទស្សននិមិត្តដើមរបស់គ្រឹះស្ថានផលិតសៀវភៅរបស់ប្រភពប្រាជ្ញា ចង់ឃើញអ្នកនិពន្ធក្នុងស្រុកបានកើតមានឡើងសម្រាប់ក្រុមជំនុំខ្មែរ។
គ្រឹះស្ថានប្រភពប្រាជ្ញាបានចាប់ផ្តើមដំបូងដោយមានបុគ្គលិកខ្មែរចំនួនបីនាក់ និង មានសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៥ នាក់ (មានទាំងអ្នកដឹកនាំគ្រីស្ទបរិស័ទខ្មែរ និង បេសកជនបរទេសមកពីបណ្តាអង្គការ និង និកាយផ្សេងៗ)។ នៅក្នុងបុ៉ន្មានឆ្នាំចាប់ផ្តើមដំបូង យើងមានដៃគូជាច្រើនជួយយើង តែសំខាន់ជាងនោះទៅទៀត គឺមានអង្គការអក្សរសាស្រ្តអូអឹមអែហ្វ OMFLit) នៅក្នុងប្រទេស ហ្វីលីពីន និង សមាគមអន្តរជាតិមេដៀរ (MAI) ដែលតាំងទីស្នាក់ការនៅសហរដ្ឋអាមេរិក បានជួយយើងយ៉ាងខ្លាំង។ អង្គការទាំងពីរនេះបានជួយតាមរយៈសិក្ខាសាលា ការប្រឹក្សា និង ឲ្យបុគ្គលិកទៅហាត់រៀនធ្វើការ ការជួយរៀបចំវិធីល្អសម្រាប់ការតែងនិពន្ធ ការពិនិត្យផ្ទៀងផ្ទាត់ ការបកប្រែ ការរចនាក្រាហ្វិច ការលក់ និង ការគ្រប់គ្រង។
គ្រឹះស្ថានប្រភពប្រាជ្ញា គឺជាអង្គការមិនរកប្រាក់ចំណេញ និង ជួយសង្គ្រោះដោយមិនរកប្រយោជន៍។ គ្រឹះស្ថានឯករាជ្យ និង ជាអន្តរនិកាយមួយនេះ បានប្តេជ្ញាចិត្តបម្រើក្រុមជំនុំខ្មែរទាំងមូល និង សង្គមកម្ពុជា។ គ្រឹះស្ថាននេះកំពុងរីកចម្រើន និង កំពុងបន្ថែមបុគ្គលិកផងដែរ ហើយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១០ គឺឋិតនៅក្រោមការចាត់ចែងរបស់អ្នកដឹងនាំខ្មែរ ដែលមានសមត្ថភាព គឺលោក ជឹមទិត្យមករា។
ដៃគូសំខាន់ៗ
«នោះ ២នាក់ នឹងអាចទប់ទល់បាន ឯពួរ៣ធ្លុងមិនងាយដាច់ទេ» សាស្តា ៤:១២ «ប្រភពប្រាជ្ញា» ប្តេជ្ញាក្នុងការធ្វើជាដៃគូដ៏មានប្រសិទ្ធភាព។ គោលបំណងរបស់យើង គឺចង់បម្រើក្រុមជំនុំខ្មែរ ហេតុនេះបានជាយើងចង់ឈរ ប្រកៀកស្មាជាមួយអ្នកដឹកនាំក្រុមជំនុំ លោកគ្រូគង្វាល ប្រធាននិកាយ និង អង្គការបេសកកម្មទាំងឡាយ ដើម្បីធ្វើយ៉ាងណាឱ្យការងារនេះបំពេញទៅបានយ៉ាងល្អប្រសើរ។ ដៃគូបច្ចុប្បន្នរបស់យើងមាន សាលាព្រះគម្ពីរមេតូឌីស្ទកម្ពុជា សាលាព្រះគម្ពីរភ្នំពេញ វិទ្យាស្ថានព្រះគម្ពីរកម្ពុជា សមាគមន៍ (TEEac) ប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទ កម្ពុជា (EFC) ពួកជំនុំព្រះជាម្ចាស់ (AOG) សម្ព័ន្ធគ្រីស្ទបរិស័ទ និង សាសនទូត (Christian and Missoinary Alliance) និង Langham Partnership, Pilgrim International and Mercy Teams International.
សម្រាប់ព័ត៌មានលំអិតអំពីការធ្វើជាដៃគូជាមួយយើងខ្ញុំ សូមទាក់ទងជាមួយនឹង គ្រឹះស្ថាន «ប្រភពប្រាជ្ញា»។ ទំនាក់ទំនង: +៨៥៥ (០)២៣ ៦៥៤ ២២៣៣ +៨៥៥ (០)១០ ៤៤៥ ៩៤៥ +៨៥៥ (០)១១ ៤៤៥ ៩៤៥ សារអេឡិចត្រូនិច: info@fountofwisdomph.com ប្រអប់សំបុត្រ៖ P.O.Box 3202, Phnom Penh, Cambodia
ការបោះពុម្ពផ្សាយ
សូមពិនិត្យមើលពីគោលការណ៍ណែនាំមួយដំណាក់ម្តងៗ របស់គ្រឹះស្ថាន «ប្រភពប្រាជ្ញា» ចំពោះការដាក់បញ្ជូនសំណើបោះពុម្ពរបស់លោកអ្នក។ «ប្រភពប្រាជ្ញា» តែងតែស្វែងរក ស្នាដៃទាំងឡាយណាដែលសមស្របតាមវប្បធម៌ និង សង្គម។ យើងអាចធ្វើការជាមួយលោកអ្នក ដើម្បីធ្វើឱ្យសៀវភៅរបស់លោកអ្នកមានគុណភាពខ្ពស់ដូចជាអ្វីដែលលោកអ្នកចង់ បាន។ លោកអ្នកមិនចាំបាច់ធ្វើឱ្យស្នាដៃនោះល្អឥតខ្ចោះជា មុននោះឡើយ ពីព្រោះ «ប្រភពប្រាជ្ញា» នឹងធ្វើការទាំងនោះជា មួយលោកអ្នក និង ធ្វើឱ្យលោកអ្នកផងដែរ។
១. ហេតុអ្វីខ្ញុំចាំបាច់ប្រើប្រាស់គ្រឹះស្ថាន «ប្រភពប្រាជ្ញា» ដើម្បីបោះពុម្ពស្នាដៃខ្ញុំ? មានមនុស្សតិចតួចណាស់ដែលអាចលះបង់ពេលវេលាពេញពេលរបស់ពួកគេក្នុងការនិពន្ធ និង ផលិតសៀវភៅដែលមានគុណភាពខ្ពស់។ អ្នកនិពន្ធជាច្រើនជាគ្រូគង្វាល ឬអ្នកដឹកនាំដែលមមាញឹក ហើយគ្រឹះស្ថាន «ប្រភព ប្រាជ្ញា» អាចនៅអែបជាមួយលោកអ្នកក្នុងដំណើរការផលិតនេះ ដោយផ្តល់ជាមតិយោបល់ និង ជំនាញផ្សេងៗ ដើម្បីជួយលោកអ្នក ឱ្យផលិតសៀវភៅដែលនាំឱ្យមានមោទនភាពក្នុងកំឡុងពេលដ៏ខ្លី។
២. តើការបោះពុម្ពផ្សាយតាមរយៈគ្រឹះស្ថាន «ប្រភពប្រាជ្ញា» មានអត្ថប្រយោជន៍អ្វីខ្លះ?
* មានបទដ្ឋានជំនាញច្បាស់លាស់ក្នុងការនិពន្ធ កែសម្រួល និង រចនាទម្រង់សៀវភៅ
* មានប្រព័ន្ធចែកចាយទូលំទូលាយ
* គ្មានសៀវភៅដែលមានចំណងជើង ឬ ប្រធានបទជាលក្ខណៈប្រកួតប្រជែងទេ
* សហការជាមួយអ្នកនិពន្ធដទៃទៀត និង ជាបណ្តុំធនធាន
* ថ្លៃបោះពុម្ពដ៏សមស្រប
* ការបោះពុម្ពដែលមានគុណភាពខ្ពស់
៣. គំនិតដែលថា៖ ខ្ញុំគ្រាន់តែមានគំនិតប៉ុណ្ណោះ មិនទាន់បានសរសេរជាសៀវភៅនៅឡើយទេ ចាំខ្ញុំសរសេរឱ្យរួចរាល់សិនទើបខ្ញុំទៅឯ «ប្រភពប្រាជ្ញា»។
នេះជាការយល់ខុស ក្នុងចំណោមអ្នកនិពន្ធដែលមានសក្តានុពល ពីព្រោះគ្រឹះស្ថាន «ប្រភពប្រាជ្ញា» ចង់នៅអែបជាមួយលោកអ្នក តាំងពីជំហានដំបូងនៃការសរសេរ ដើម្បីជួយសម្របសម្រួលដំណើរការនេះ។ លោកអ្នកមិនចាំបាច់មានឯកសារដែលពេញលេញទេ សូមយកគំនិតរបស់លោកអ្នកមក ហើយ «ប្រភពប្រាជ្ញា» អាចជួយអភិវឌ្ឍន៍គំនិតនោះ ឱ្យទៅជាទម្រង់សៀវភៅមួយបាន។
៤. តើគ្រឹះស្ថាន «ប្រភពប្រាជ្ញា» នឹងជួយខ្ញុំក្នុងការបោះពុម្ពសៀវភៅបានដោយរបៀបណា?
សំណួរល្អ តាមពិតទៅ «ប្រភពប្រាជ្ញា» មិនបានចង់ត្រួតត្រាលើការងាររបស់លោកអ្នកទេ លោកអ្នកជាអ្នកនិពន្ធ ដូច្នេះលោកអ្នកនឹងចូលរួម គ្រប់ជំហានក្នុងដំណើរការនៃការបោះពុម្ពនេះ។ លោកអ្នកសរសេរបណ្តើរអ្នកជំនាញរបស់យើងជួយបណ្តើរក្នុងការកែសម្រួលរចនាទម្រង់សៀវភៅទាំងមូល រចនាគម្របដែលគួរជាទីទាក់ភ្នែក និង ផ្តល់ជាមតិយោបល់ ផ្នែកទីផ្សារជាដើម។ យើងនឹងបញ្ជាក់ចំណុចទាំងអស់នោះនៅក្នុងកិច្ចសន្យា ហើយផ្តល់ការណែនាំពេលវេលាកំណត់ក្នុងការសរសេររបស់លោកអ្នកដែលជួយឱ្យសៀវភៅរបស់លោកអ្នកបោះពុម្ពតាមពេលកំណត់។ គោលដៅចុងក្រោយ គឺជាសៀវភៅដែលមានគុណភាពខ្ពស់ ហើយលក់ចេញបានទូលំទូលាយផង។
៥. តើគ្រឹះស្ថាន «ប្រភពប្រាជ្ញា» ចង់បានការបកប្រែពីសៀវភៅផ្សេងៗ ឬជាស្នាដៃដើម?
សំណួរល្អ «ប្រភពប្រាជ្ញា» ពិតជាបានបោះពុម្ពសៀវភៅដ៏ល្អជាច្រើន ហើយក៏នឹងធ្វើបន្ថែមទៀតនៅពេលខាងមុខ។ នៅទីបំផុត យើងចង់ជួយដល់អ្នកនិពន្ធខ្មែរឱ្យផលិតអ្វីជាស្នាដៃដើមរបស់ខ្លួនដែលស្របតាមវប្បធម៌ និង ស្របតាមព្រះគម្ពីរផង ទោះបើលោកអ្នកមានតែគំនិតប៉ុណ្ណោះ នោះប្រៀបដូចជាគ្រាប់ពូជដែលអាចនឺងដុះឡើងក្លាយទៅជាសៀវភៅ ឬកូនសៀវភៅ ឬមេរៀនជាវគ្គៗបាន។
ការឈងចាប់
ពួកជំនុំរបស់ព្រះគ្រីស្ទរីករាលដាលនៅគ្រប់ទីកន្លែង មិនគ្រាន់តែនៅភ្នំពេញប៉ុណ្ណោះទេ ដូច្នេះយើងខ្ញុំដែលនៅ «ប្រភពប្រាជ្ញា» ចង់ជួយដល់លោកគ្រូគង្វាល និង អ្នកដឹកនាំក្រុមជំនុំ នៅតាមបណ្តាខេត្ត តាមរយៈការនាំឯកសាររបស់យើងទៅដល់ដៃពួកគេផ្ទាល់។ សូមទាក់ទងមកលោក ផុន ស៊ីផា តាមរយៈទូរស័ព្ទលេខ ០៨៩ ៤០៦ ៨៧៧ ឬ ០១១ ៤៤៥ ៩៤៥ ឬ សារអេឡិចត្រូនិច info@fountofwisdomph.com។ «ប្រភពប្រាជ្ញា» ចង់ពិភាក្សាអំពីការបញ្ចុះតម្លៃនៃការដឹកជញ្ជូន និងការចែកចាយទៅដល់កន្លែងផ្សេងៗ ដែលនៅឆ្ងាយពីភ្នំពេញ។
អ្នកដឹកនាំក្រុមជំនុំទាំងប៉ុន្មាន ខិតខំស្វះស្វែងជួយរៀបចំមេរៀនសំរាប់ថ្នាក់ បង្កើតសិស្សក្រុមតូច និង មេរៀនអធិប្បាយជាដើម។ «ប្រភពប្រាជ្ញា» មានធនធានគ្រប់វិស័យទាំងអស់យ៉ាងក្រាស់ក្រែល សម្រាបជាប្រយោជន៍ដល់លោកគ្រូគង្វាល និង អ្នកដឹកនាំដែលមមាញឹក អាចទុកកំឡាំងក្នុងការថែរក្សាកូនចៀម សួរសុខទុក្ខ និង ព័ន្ធកិច្ចសម្រាប់ក្រុមជំនុំផ្សេងទៀតបាន។