ខ្ញុំចង់រៀននៅបរទេស

10,000

ប្រភេទ​:

សេចក្ដីពិពណ៌នា

សៀវភៅ ខ្ញុំ​​​ចង់​​​រៀន​​​នៅបរទេស ជួយ​​​ឲ្យ​​​កុមារ​​​រៀន​​​បង្កើត​​​គោលបំណង ហើយ​​​ក៏​​​ជួយ​​​រំឭកដាស់​​​តឿន​​​ដល់​​​ក្មេងៗ​​​ដែល​​​មាន​​​ទេព​​​កោសល្យ កុំ​​​ឲ្យ​​​មាន​​​អំនួត និង​​​កុំ​​​ឲ្យ​​​មាន​​​ការ​​​ធ្វេស​​​ប្រហែស។ សៀវភៅ​​​នេះក៏លើក​​​ទឹកចិត្ត​​​ដល់​​​ក្មេងៗ​​​ឲ្យ​​​មាន​​​ការ​​​តស៊ូ និង​​​កុំ​​​ឲ្យ​​​ឆាប់​​​បោះ​​​បង់​​​ក្តី​​​ស្រមៃ។ ហើយ​​​ក៏ចង់​​​ឲ្យ​​​ក្មេងៗយល់​​​ពី​​​គុណ​​​តម្លៃនៃការ​​​ខិតខំ​​​ប្រឹង​​​ប្រែង និង​​​ឧស្សាហ៍ព្យា​​​យាម​​​ធ្វើ​​​ការងារ​​​អ្វី​​​មួយ​​​ជា​​​ប្រចាំ នោះនឹង​​​ទទួល​​​បាន​​​ជោគជ័យជា​​​ប្រាកដ​​​នៅថ្ងៃណាមួយ​​​ជា​​​មិន​​​ខាន។ 

មាន​​​អំណោយទាន តែ​​​បើ​​​មិនខិតខំ​​​ធ្វើ នោះនឹង​​​មាកការ​​​សោក​​​ស្តាយ​​​ជាមិនខានដោយលោក រ៉ូបឺត ហាហ្វ (Robert Half)

​​

របៀប​​​ប្រើ​​​ប្រាស់​​​សៀវភៅ​​​នេះ៖

  • សូម​​​ឪពុក​​​ម្តាយ​​​ ឬអាណាព្យាបាល​​​ចំណាយ​​​ពេល​​​អាន​​​ ឬនៅ​​​ជាមួយ​​​កូនៗ​​​ពេល​​​អាន។
  • សូម​​​អាន​​​ដោយ​​​បញ្ចេញ​​​សំឡេង បញ្ចូល​​​មនោសញ្ចេតនា និង​​​ជួយ​​​ពន្យល់ពាក្យ​​​ ព្រម​​​ទាំង​​​អត្ថន័យ​​​ដល់​​​កូនៗ។
  • សូមមេត្តា​​​កំុ​​​សួរ​​​សំណួរ​​​ទៅ​​​កូនៗ ពេល​​​កំពុង​​​អាន។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ឲ្យរៀន​​​អាន​​​ដោយ​​​ខ្លួន​​​ឯង និង​​​រំលឹក​​​ចំណុច​​​សំខាន់ៗ។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ ឲ្យ​​​ធ្វើ​​​សំណួរ​​​ល្បង​​​ប្រាជ្ញា​​​បន្ទាប់​​​ពី​​​អាន​​​ចប់ ដោយ​​​ផ្តល់​​​ឱកាស​​​ឲ្យ​​​កូនៗ​​​ឆ្លើយ​​​សំណួរ​​​ដោយ​​​ខ្លួន​​​ឯង។

រឿងនេះនិពន្ធឡើងដោយ លោកគ្រូ ឡៅ ប៉ាក់ សួន លោកជាបេសកជនមកពីប្រទេសសឹង្ហបុរី។ លោក និង​​​ភរិយាបានបម្រើព្រះនៅប្រទេសកម្ពុជា ពីឆ្នាំ១៩៩៩២០០៤។  នេះជា​​​សៀវភៅ​​​ទី២ ដែលលោកបាននិពន្ធ ហើយ​​​បោះពុម្ពផ្សាយ​​​ដោយអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា​​​។

សៀវភៅនេះគូររូបភាពដោយ លោក ចន ឆាវ ជានិស្សិតផ្នែករចនា និងកញ្ញា អ៊ីរីកា វ៉ុង ជានិស្សិត។ អ្នកទាំងពីររស់នៅប្រទេសសឹង្ហបុរី។ 

ការ​ពិនិត្យ​ និង​វាយ​តំលៃ

មិន​មាន​ការពិនិត្យ​ និង​វាយ​តំលៃ​ទេ

ក្លាយ​ជា​អតិថិជន​ដំបូង​បង្អស់ក្នុង​ការ​ពិនិត្យ​ និង​វាយ​តំលៃ​ “ខ្ញុំចង់រៀននៅបរទេស”

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *