ព្រះបន្ទូល​​​ និងការអស្ចារ្យ

18,000

ក្នុង​​​ការ​​​ដែល​​​គាត់​​​បើក​​​ទំព័រ​​​នៃ​​​ខ្សែ​​​រឿង​​​ដ៏​​​អស្ចារ្យ​​​អំពី​​​សេចក្តី​​​សង្គ្រោះ អ្នក​​​នឹង​​​ឃើញ​​​អំពី​​​ផែនការ​​​យ៉ាង​​​ម៉ត់​​​ចត់​​​ ដែល​​​ព្រះ​​​បាន​​​រៀប​​​ចំ​​​ទុក​​​នូវ​​​ជីវិត​​​ដ៏​​​ពេញ​​​បរិបូរណ៍ និង​​​សម្បូរសប្បាយ​​​ ដល់​​​អស់​​​អ្នក​​​ដែល​​​បែរ​​​មក​​​រក​​​ទ្រង់​​​ដោយ​​​ជំនឿ និង​​​ការ​​​ស្តាប់​​​បង្គាប់។

សេចក្ដីពិពណ៌នា

ព្រះបន្ទូល និងការអស្ចារ្យ

ព្រះជាម្ចាស់នាំផ្លូវយើងទៅដល់​​​ជីវិត និងសេរីភាព (និពន្ធដោយលោក ដាវីឌ ហាលី)

សៀវភៅ ព្រះ​​​បន្ទូល និង​​​ការ​​​អស្ចារ្យ បង្ហាញ​​​ពី​​​គម្រោង​​​ការ​​​ជីវិត​​​ដ៏អស្ចារ្យ។ បណ្តាជន​​​អ៊ីស្រាអែល​​​ឆ្លង​​​កាត់​​​ជីវិត​​​ដ៏​​​លំបាក​​​លំបិន ប្រៀប​​​ដូច​​​ជា​​​កំពុង​​​រស់​​​នៅ​​​ក្នុង​​​ទីរហោស្ថាន។ គេត្រូវ​​​បង្ខំ​​​ឲ្យ​​​ធ្វើ​​​ការ​​​ពេញ​​​មួយ​​​ថ្ងៃនៅ​​​ឯ​​​ការដ្ឋាន​​​។ ពួក​​​ចៅ​​​ហ្វាយ​​​ដ៏​​​អាក្រក់​​​ជូរ​​​ជាតិ​​​ បាន​​​ធ្វើ​​​ឲ្យ​​​ជីវិត​​​របស់​​​គេ​​​ស្ទើរ​​​ផុត​​​ពូជ ដោយ​​​សារ​​​តែ​​​ការ​​​សម្លាប់​​​កូន​​​ប្រុស​​​ច្បង​​​របស់​​​គេ។ នៅ​​​ពេល​​​ជីវិត​​​របស់​​​គេ​​​ហាក់​​​ជិត​​​ចូល​​​ដល់​​​ថ្ងៃនៃ​​​សេចក្តី​​​វិនាស​​​ហើយ​​​នោះ ព្រះ​​​ជា​​​ម្ចាស់​​​បាន​​​ធ្វើ​​​ការ​​​អស្ចារ្យ​​​ ដើម្បី​​​ផ្តល់​​​អនាគត​​​ និង​​​សេចក្តី​​​សង្ឃឹម​​​ដល់​​​គេ។ តាម​​​រយៈ​​​សៀវភៅ​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា ព្រះ​​​បន្ទូល​​​ និង​​​ការ​​​អស្ចារ្យ” លោក ដាវីឌ ហាលី (David Harley) បាន​​​នាំចិត្ត​​​អ្នក​​​អាន​​​ឲ្យ​​​ចូល​​​ទៅ​​​ក្នុង​​​សាច់​​​រឿងដ៏​​​គួរ​​​ឲ្យ​​​ជក់​​​ចិត្ត ដូច​​​ដែល​​​បាន​​​រៀប​​​រាប់​​​នៅ​​​ក្នុង​​​ កណ្ឌនិក្ខមនំ។ តាម​​​រយៈ​​​ការយក​​​ចិត្ត​​​ទុក​​​ដាក់ និង​​​ការ​​​យល់​​​ដឹង​​​យ៉ាង​​​ជ្រាល​​​ជ្រៅ គាត់​​​បាន​​​លើក​​​ឡើង​​​ពី​​​ចំណុច​​​ស្នូល​​​ដ៏​​​ល្អ​​​បំផុត​​​អំពី​​​លក្ខណៈនៃ​​​ព្រះ​​​ជាម្ចាស់ លក្ខណៈ​​​នៃ​​​សេចក្តី​​​សង្គ្រោះ និង​​​លក្ខណៈសំខាន់​​​នៃភាព​​​ជា​​​អ្នក​​​ដឹក​​​នាំ​​​ខាង​​​ព្រលឹង​​​វិញ្ញាណ។ ក្នុង​​​ការ​​​ដែល​​​គាត់​​​បើក​​​ទំព័រ​​​នៃ​​​ខ្សែ​​​រឿង​​​ដ៏​​​អស្ចារ្យ​​​អំពី​​​សេចក្តី​​​សង្គ្រោះ អ្នក​​​នឹង​​​ឃើញ​​​អំពី​​​ផែនការ​​​យ៉ាង​​​ម៉ត់​​​ចត់​​​ ដែល​​​ព្រះ​​​បាន​​​រៀប​​​ចំ​​​ទុក​​​នូវ​​​ជីវិត​​​ដ៏​​​ពេញ​​​បរិបូរណ៍ និង​​​សម្បូរសប្បាយ​​​ ដល់​​​អស់​​​អ្នក​​​ដែល​​​បែរ​​​មក​​​រក​​​ទ្រង់​​​ដោយ​​​ជំនឿ និង​​​ការ​​​ស្តាប់​​​បង្គាប់។

ការ​ពិនិត្យ​ និង​វាយ​តំលៃ

មិន​មាន​ការពិនិត្យ​ និង​វាយ​តំលៃ​ទេ

ក្លាយ​ជា​អតិថិជន​ដំបូង​បង្អស់ក្នុង​ការ​ពិនិត្យ​ និង​វាយ​តំលៃ​ “ព្រះបន្ទូល​​​ និងការអស្ចារ្យ”

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *