កម្រងល្បែងកំសាន្ត

12,000

ប្រភេទ​:

សេចក្ដីពិពណ៌នា

សៀវភៅ កម្រងល្បែងកំសាន្ត ជាសៀវភៅ​​​យ៉ាង​​​ល្អ សម្រាប់​​​អ្នក​​​​​​ធ្វើ​​​ការជាមួយកុមារ និង​​​យុវជន ដែល​​​មាន​​​បំណង​​​ចង់​​​ពញ្ញាក់ឲ្យ​​​កម្មវិធី​​​ជួប​​​ជុំ​​​របស់​​​ពួកគេ​​​មាន​​​ភាព​​​សប្បាយ​​​រីករាយ​​​។ ល្បែង​​​ទាំង​​​អស់​​​នៅ​​​ក្នុង​​​សៀវភៅ​​​នេះ មិន​​​គ្រាន់​​​តែ​​​ជា​​​ល្បែង​​​កំសាន្ត​​​ប៉ុណ្ណោះទេ តែ​​​វា​​​បាន​​​បង្កប់​​​នូវ​​​អត្ថប្រយោជន៍​​​ និង​​​គំនិត​​​អប់​​​រំ​​​ដែល​​​ជា​​​ខ្លឹម​​​សារ​​​សំខាន់​​​ដូចជា៖ ១.ងាយ​​​លេង និងមាន​​​ភាព​​​សប្បាយ​​​រីក​​​រាយ​​​ ​​​២.ស្គាល់​​​គ្នាទៅ​​​វិញ​​​ទៅ​​​មក​​​ ជាពិសេស​​​អ្នក​​​ថ្មីដែល​​​ចូល​​​មក​​​ក្នុង​​​ក្រុម ៣.ចេះ​​​សាមគ្គី និង​​​ចេះ​​​សហការ​​​គ្នា ដើម្បី​​​ទទួល​​​ជោគជ័យ ៤.បង្កើន​​​ភាព​​​រហ័សរហួន ៥.បង្កើន​​​ចំណេះ​​​ដឹង​​​ខាង​​​ព្រះបន្ទូល​​​។ ​​​ជាង​​​នេះ​​​ទៅទៀតសៀវភៅ​​​នេះ បាន​​​ប្រាប់​​​ពី​​​សម្ភារៈដែល​​​ល្បែង​​​នីមួយៗ​​​ត្រូវ​​​ការ​​​របៀប​​​រៀបគ្នា​​​ដើម្បី​​​លេង របៀប​​​លេង របៀប​​​សំគាល់​​​ឲ្យ​​​ដឹង​​​ពី​​​អ្នក​​​ឈ្នះ ផ្តល់​​​គំនិតសម្រាប់​​​ជម្រើស​​​ផ្សេង​​​ដែល​​​ល្បែងអាច​​​ធ្វើ​​​បាន ផ្តល់​​​គំនិត​​​អប់​​​រំ​​​ដែល​​​ជួយ​​​ឲ្យ​​​ដឹង​​​ពី​​​អត្ថន័យនៃ​​​ល្បែង​​​កំសាន្ត ហើយនិង​​​រូប​​​ភាព​​​ដែល​​​ជួយ​​​ឲ្យ​​​អ្នក​​​ដឹកនាំ​​​ងាយ​​​យល់​​​ពី​​​ការ​​​រៀបចំ​​​ទៀត​​​ផង។

ការ​ពិនិត្យ​ និង​វាយ​តំលៃ

មិន​មាន​ការពិនិត្យ​ និង​វាយ​តំលៃ​ទេ

ក្លាយ​ជា​អតិថិជន​ដំបូង​បង្អស់ក្នុង​ការ​ពិនិត្យ​ និង​វាយ​តំលៃ​ “កម្រងល្បែងកំសាន្ត”

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *