សេចក្ដីពិពណ៌នា
ការបញ្ចប់យ៉ាងល្អ
ការបញ្ចប់រឿងដ៏សំខាន់រាប់ជំពូកក្នុងជីវិត (និពន្ធដោយ លោក ដាវីឌ ដាប់បិលយូ. អេហ្វ. វ៉ុង)
សៀវភៅនេះផ្ដល់ចំណុចសំខាន់ៗពីការពិតនៃការសិក្សាជីវប្រវត្តិដ៏មានប្រយោជន៍ជាច្រើន សម្រាប់ការយល់ដឹងស៊ីជម្រៅពីការដឹកនាំ។ លោក វ៉ុង និពន្ធយ៉ាងល្អ ដោយប្រើឧទាហរណ៍ងាយយល់ ប្រើពាក្យកំប្លែងសមរម្យ ចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ និង ការបង្ហាញឲ្យឃើញ ពីគោលការណ៍ដឹកនាំដែលអាចយល់ដឹងស៊ីជម្រៅបាន។ លោក វ៉ុង បានពិចារណាពីតួអង្គក្នុងព្រះគម្ពីរចំនួន ១៣ រូប ដោយសង្កេតមើលពីភាពវិជ្ជមាន ភាពអវិជ្ជមាន និង ពីឧប្បត្តិហេតុជាច្រើននៅក្នុងជីវិតអ្នកទាំងនោះ (ស្ដេចសូល ស្តេចសាឡូមូ៉ន ស្តេចដាវីឌ លោកសាំសុន ហោរាអេលីយ៉ា ហោរាសាំយូអែល លោកម៉ូសេ លោកយ៉ូហាន–បាទីស្ទ លោកយ៉ូសែប នាងណាអូមី លោកយ៉ូប សាវកពេត្រុស និង សាវកប៉ុល)។ ចរិតលក្ខណៈវិជ្ជមានរបស់អ្នកទាំងនេះ ជួយជំរុញចិត្តយើង ហើយលក្ខណៈអវិជ្ជមានរបស់ពួកគេ ក៏ជាការព្រមានដល់យើងផងដែរ។ ផ្ទៃរឿងសំខាន់ទាក់ទងនឹងគំនិតនៃការបញ្ចប់យ៉ាងល្អ មិនថាពេលខ្លះក្នុងជីវិត ឬពេញមួយជីវិតនោះទេ។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ