ភារកិច្ចដ៏លំបាកនៃការអធិប្បាយ

18,000

… សង្កត់​ធ្ងន់​ទៅ​លើ​ភាព​ចាំ​បាច់​នៃ​ការ​ស្តាប​់យ៉ាង​យក​ចិត្ត​​​ទុក​ដាក​់ចំពោះ​ព្រះ​បន្ទូល និង​ពិភព​លោក​សម័យ​នេះ​ ហើយ​លោក​ថែម​ទាំង​ដាស​់តឿន​ឲ្យ​ជីវិត​គ្រូ​អធិប្បាយ​ត្រូវ​តែ​សុី​នឹង​សារ​ព្រះ​បន្ទូល ដែល​គ្រូ​អធិប្បាយ​ទាំង​នេះ​ចែក​ចាយ​ផង​ដែរ។

សេចក្ដីពិពណ៌នា

ភារកិច្ចដ៏លំបាកនៃការអធិប្បាយ

និពន្ធដោយ លោក ចន ស្តុត សហការជាមួយលោក ក្រេក ស្កាហ្វ

សៀវភៅ ភារកិច្ចដ៏លំបាកនៃការអធិប្បាយ បាន​​​និពន្ធឡើងដោយ លោក ចន ស្តុត (John Stott) ដែល​ជា​គ្រូ​អធិប្បាយ​ព្រះ​គម្ពីរ​ដ៏​អស្ចារ្យ​ម្នាក់​ក្នុង​ចំណោម​គ្រូ​អធិប្បាយ​ដ​៏អស្ចារ្យ​ជា​ច្រើន​នៅ​សម័យ​យើង​នេះ បាន​បង្ហាញ​ពី​គោល​ការណ៍​ជួយ​ធ្វើ​ឲ្យ​ការ​អធិប្បាយ​បាន​ល្អ ព្រម​ទាំង​ផ្តល់​គំនិត​យោបល​់ងាយ​ៗ​ ដែល​អាច​យក​ទៅ​អនុវត្ត​បាន​សម្រាប​់អ្នក​អធិប្បាយ។ លោក​សង្កត់​ធ្ងន់​ទៅ​លើ​ភាព​ចាំ​បាច់​នៃ​ការ​ស្តាប​់យ៉ាង​យក​ចិត្ត​​​ទុក​ដាក​់ចំពោះ​ព្រះ​បន្ទូល និង​ពិភព​លោក​សម័យ​នេះ​ ហើយ​លោក​ថែម​ទាំង​ដាស​់តឿន​ឲ្យ​ជីវិត​គ្រូ​អធិប្បាយ​ត្រូវ​តែ​សុី​នឹង​សារ​ព្រះ​បន្ទូល ដែល​គ្រូ​អធិប្បាយ​ទាំង​នេះ​ចែក​ចាយ​ផង​ដែរ។

សៀវភៅ​នេះ​ គឺ​ជា​ការ​បង្រួម​សៀវភៅ​របស់​លោក ចន ស្តុត ដែល​ព​ីមុន​មាន​ចំណង​ជើង​ថា I believe in Preaching (published as Between Two Worlds in the USA) ។ លោក ក្រេក ស្កាហ្វ បាន​ជួយ​គ្រូ​អធិប្បាយ​នូវ​គំនិត​ជំនួយ​បន្ថែម​ ដែល​ទាក់​ទង​នឹង​ការ​វិវត្ត​ថ្មី​ៗនៅ​ក្នុង​ការ​អធិប្បាយ​ និង​ជីវិត​ពួក​ជំនុំ។

ការ​ពិនិត្យ​ និង​វាយ​តំលៃ

មិន​មាន​ការពិនិត្យ​ និង​វាយ​តំលៃ​ទេ

ក្លាយ​ជា​អតិថិជន​ដំបូង​បង្អស់ក្នុង​ការ​ពិនិត្យ​ និង​វាយ​តំលៃ​ “ភារកិច្ចដ៏លំបាកនៃការអធិប្បាយ”

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *