ស្ងួត​ និង​ទឹក​

10,000

ប្រភេទ​:

សេចក្ដីពិពណ៌នា

ស្ងួត និងទឹក

សៀវភៅ​​​នេះ​​​នឹង​​​ជួយ​​​កូនៗ​​​របស់​​​លោក​​​អ្នក​​​ដូចជា៖

  • ចង់​​​ឲ្យ​​​កុមារ​​​យល់​​​ដឹងពីសារប្រយោជន៍​​​នៃការ​​​ទទួល​​​ទាន​​​ទឹក​​​ស្អាត ឲ្យ​​​បាន​​​គ្រប់​​​គ្រាន់ និង​​​ត្រឹម​​​ត្រូវ។
  • កុមារ​​​ ចាប់​​​ពី​​​អាយុ​​​៥ឆ្នាំ ដល់​​​៨ឆ្នាំ ត្រូវផឹកទឹក​​​ឲ្យ​​​បាន​​​ ១លីត្រ ឬ៥កែវ​​​ក្នុង​​​មួយថ្ងៃ។
  • ទឹក​​​ជួយឲ្យ​​​រាងកាយ​​​កុមារ​​​មាន​​​សុខភាពល្អ និង​​​មានទឹកមុខ​​​ស្រស់​​​ស្រាយ​​​ ចៀស​​​ផុត​​​ពីជំងឺ​​​ឈឺក្បាល ខះក និងស្បែក​​​ស្ងួត​​​ជាដើម។

របៀប​​​ប្រើ​​​ប្រាស់​​​សៀវភៅ​​​នេះ៖

  • សូម​​​ឪពុក​​​ម្តាយ​​​ ឬអាណាព្យាបាល​​​ចំណាយ​​​ពេល​​​អាន​​​ ឬនៅ​​​ជាមួយ​​​កូនៗ​​​ពេល​​​អាន។
  • សូម​​​អាន​​​ដោយ​​​បញ្ចេញ​​​សំឡេង បញ្ចូល​​​មនោសញ្ចេតនា និង​​​ជួយ​​​ពន្យល់ពាក្យ​​​ ព្រម​​​ទាំង​​​អត្ថន័យ​​​ដល់​​​កូនៗ។
  • សូមមេត្តា​​​កំុ​​​សួរ​​​សំណួរ​​​ទៅ​​​កូនៗ ពេល​​​កំពុង​​​អាន។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ឲ្យរៀន​​​អាន​​​ដោយ​​​ខ្លួន​​​ឯង និង​​​រំលឹក​​​ចំណុច​​​សំខាន់ៗ។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ ឲ្យ​​​ធ្វើ​​​សំណួរ​​​ល្បង​​​ប្រាជ្ញា​​​បន្ទាប់​​​ពី​​​អាន​​​ចប់ ដោយ​​​ផ្តល់​​​ឱកាស​​​ឲ្យ​​​កូនៗ​​​ឆ្លើយ​​​សំណួរ​​​ដោយ​​​ខ្លួន​​​ឯង។

សៀវភៅនេះនិពន្ធឡើងដោយ លោក ភុំ គឹមហ៊ន ជាអ្នកនិពន្ធខ្មែរ​​​ដែល​​​ទទួល​​​បានការបណ្តុះបណ្តាលពីអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា។ លោក​​​បាន​​​បញ្ចប់​​ការ​​​សិក្សា​​​ថ្នាក់​​​អនុបណ្ឌិត​​​​​​ ផ្នែកទេវសាស្ត្រ​​​នៅ​​​ប្រទេសហុងហ្គារី នាឆ្នាំ២០១១។

សៀវភៅនេះគូររូបភាពដោយ យុវជន លីន ដាវីត តាមកម្មវិធីក្នុងកុំព្យូទ័រ។ សព្វថ្ងៃ ដាវីតជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ។

ការ​ពិនិត្យ​ និង​វាយ​តំលៃ

មិន​មាន​ការពិនិត្យ​ និង​វាយ​តំលៃ​ទេ

ក្លាយ​ជា​អតិថិជន​ដំបូង​បង្អស់ក្នុង​ការ​ពិនិត្យ​ និង​វាយ​តំលៃ​ “ស្ងួត​ និង​ទឹក​”

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *