សេចក្ដីពិពណ៌នា
English
អំណោយដ៏វិសេស
រឿង អំណោយដ៏វិសេស មានបំណងជួយកុមារឲ្យស្វែងរកឃើញនូវសេចក្តីស្រឡាញ់ដ៏ពិត ហើយក៏ជួយពួកគេឲ្យចេះបង្ហាញទឹកចិត្តគោរពស្រឡាញ់ដល់អ្នកដែលមានគុណ និងអ្នកដែលស្រឡាញ់ពួកគេផងដែរ។
មិនតែប៉ុណ្ណោះក៏ចង់ជួយកុមារឲ្យចេះចែករំលែកអ្វីដែលខ្លួនមានឲ្យដល់អ្នកដទៃ ព្រមទាំងចេះរៀបចំផែនការ និងធ្វើការជាក្រុមបានយ៉ាងជោគជ័យ។ លើសពីនេះទៅទៀត តាមរយៈរឿងនេះ កុមារនឹងដឹងពីអត្ថន័យពិតនៃបុណ្យគ្រីស្ទម៉ាស ឬបុណ្យណូអែលផងដែរ។
របៀបប្រើប្រាស់សៀវភៅនេះ៖
- សូមឪពុកម្តាយ ឬអាណាព្យាបាលចំណាយពេលអាន ឬនៅជាមួយកូនៗពេលអាន។
- សូមអានដោយបញ្ចេញសំឡេង បញ្ចូលមនោសញ្ចេតនា និងជួយពន្យល់ពាក្យ ព្រមទាំងអត្ថន័យដល់កូនៗ។
- សូមមេត្តាកំុសួរសំណួរទៅកូនៗ ពេលកំពុងអាន។
- សូមលើកទឹកចិត្តកូនៗឲ្យរៀនអានដោយខ្លួនឯង និងរំលឹកចំណុចសំខាន់ៗ។
- សូមលើកទឹកចិត្តកូនៗ ឲ្យធ្វើសំណួរល្បងប្រាជ្ញាបន្ទាប់ពីអានចប់ ដោយផ្តល់ឱកាសឲ្យកូនៗឆ្លើយសំណួរដោយខ្លួនឯង។
និពន្ធឡើងដោយ លោក ជឹម ទិត្យមករា និងអ្នកស្រី ហឹុម រដ្ឋា។ សព្វថ្ងៃលោក មករា បម្រើការងារនៅអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា រីឯអ្នកស្រី រដ្ឋា បម្រើការងារនៅអង្គការជំហានបន្ទាប់ (NextSteps) ដែលជួយគាំទ្រ និងផ្តល់ការព្យាបាលដល់កុមារកម្ពុជា ដែលកំពុងរស់នៅដោយមានរាងកាយទន់ខ្សោយ និងពិការភាព។ អំណោយដ៏វិសេស ជាសៀវភៅទី៥ ដែលអ្នកទាំងពីរបានសរសេរ និងបោះពុម្ពផ្សាយដោយអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា។
សៀវភៅនេះគូររូបភាពដោយ យុវជន លីន ដាវីត តាមកម្មវិធីក្នុងកុំព្យូទ័រ។ សព្វថ្ងៃ ដាវីតជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ