សុខាបង្ហោះខ្លែង!

10,000

ប្រភេទ​:

សេចក្ដីពិពណ៌នា

សៀវភៅ សុខាបង្ហោះ​​​ខ្លែង ចង់​​​ជួយ​​​ឲ្យ​​​កុមារ​​​ចេះរង់​​​ចាំ ហើយ​​​ស្គាល់​​​ពី​​​សារៈសំខាន់ និង​​​ការ​​​ទំនាក់​​​ទំនង​​​នៅក្នុង​​​គ្រួសារ ព្រម​​​ទាំង​​​បណ្តុះ​​​មនោសញ្ចេតនាគោរព​​​ស្រឡាញ់ និង​​​យល់​​​ពីជម្រៅ​​​ចិត្តឪពុក​​​ម្តាយ។ ម៉្យាង​​​ទៀតសៀវភៅ​​​នេះ​​​នឹង​​​ជួយ​​​ដល់​​​កុមារ​​​ឲ្យ​​​ចេះ​​​ស្វែង​​​យល់​​​កំហុស ហើយ​​​ហ៊ាន​​​សារភាពកំហុស ព្រម​​​ទាំង​​​បណ្តុះ​​​គំនិតច្នៃ​​​ប្រឌិត ដល់​​​​​​ពួក​​​ក្មេងៗក្នុង​​​ការបង្កើត​​​ឧបករណ៍លេង​​​កម្សាន្ត​​​ងាយៗ ដោយ​​​មិន​​​ចាំបាច់​​​​​​ចំណាយ​​​ថវិកាទៅទិញ​​​នៅផ្សារ។

របៀប​​​ប្រើ​​​ប្រាស់​​​សៀវភៅ​​​នេះ៖

  • សូម​​​ឪពុក​​​ម្តាយ​​​ ឬអាណាព្យាបាល​​​ចំណាយ​​​ពេល​​​អាន​​​ ឬនៅ​​​ជាមួយ​​​កូនៗ​​​ពេល​​​អាន។
  • សូម​​​អាន​​​ដោយ​​​បញ្ចេញ​​​សំឡេង បញ្ចូល​​​មនោសញ្ចេតនា និង​​​ជួយ​​​ពន្យល់ពាក្យ​​​ ព្រម​​​ទាំង​​​អត្ថន័យ​​​ដល់​​​កូនៗ។
  • សូមមេត្តា​​​កំុ​​​សួរ​​​សំណួរ​​​ទៅ​​​កូនៗ ពេល​​​កំពុង​​​អាន។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ឲ្យរៀន​​​អាន​​​ដោយ​​​ខ្លួន​​​ឯង និង​​​រំលឹក​​​ចំណុច​​​សំខាន់ៗ។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ ឲ្យ​​​ធ្វើ​​​សំណួរ​​​ល្បង​​​ប្រាជ្ញា​​​បន្ទាប់​​​ពី​​​អាន​​​ចប់ ដោយ​​​ផ្តល់​​​ឱកាស​​​ឲ្យ​​​កូនៗ​​​ឆ្លើយ​​​សំណួរ​​​ដោយ​​​ខ្លួន​​​ឯង។

កាលណា​​​កេ្មងៗ​​​មាន​​​ទម្លាប់​​​ល្អ​​​តាំង​​​ពី​​​នៅតូច នោះ​​​ពួក​​​គេ​​​នឹងនឹក​​​ចាំ ហើយ​​​បន្ត​​​ធ្វើ​​​ទម្លាប់​​​ល្អ​​​នោះ​​​រហូត​​​ដល់​​​ចាស់ ព្រម​​​ទាំង​​​បង្រៀន​​​ទម្លាប់​​​ល្អ​​​ទាំង​​​នោះ​​​ដល់​​​កូន​​​ចៅជំនាន់​​​ក្រោយ​​​របស់​​​ពួក​​​គេ​​​។ ដូច្នេះ​​​សូម​​​មាតាបិតា និង​​​អាណា​​​ព្យាបាល​​​ មេត្តា​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ជួយ​​​បង្រៀន​​​ដល់​​​កូនៗ​​​ ក្នុង​​​កាល​​​ដែល​​​ពួក​​​គេ​​​នៅ​​​តូច​​​នៅឡើយ។

និពន្ធឡើងដោយ លោក ជឹម ទិត្យមករា និងអ្នកស្រី ហឹុម រដ្ឋា។ សព្វថ្ងៃលោក មករា បម្រើការងារនៅអង្គការគ្រឹះស្ថាន​​​ផលិតសៀវភៅ​​​ប្រភពប្រាជ្ញា រីឯអ្នកស្រី រដ្ឋា បម្រើការងារនៅអង្គការ​​​ជំហានបន្ទាប់ (NextSteps)​​​ ដែលជួយគាំទ្រ​​​ និង​​​ផ្តល់​​​ការ​​​ព្យាបាល​​​ដល់​​​កុមារ​​​កម្ពុជា ដែល​​​កំពុង​​​រស់​​​នៅ​​​ដោយ​​​មានរាង​​​កាយ​​​ទន់​​​ខ្សោយ និង​​​ពិការភាព។  នេះជា​​​សៀវភៅ​​​ទី១ ដែលអ្នកទាំងពីរបាននិពន្ធ ហើយ​​​បោះពុម្ពផ្សាយ​​​ដោយអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា​​​។

សៀវភៅនេះគូររូបភាពដោយ បណ្ឌិត សេង វ៉ាន់ម៉ារ៉េន តាមកម្មវិធីក្នុងកុំព្យូទ័រ។ សព្វថ្ងៃ លោករស់​​​នៅ​​​ប្រទេសជប៉ុន។

ការ​ពិនិត្យ​ និង​វាយ​តំលៃ

មិន​មាន​ការពិនិត្យ​ និង​វាយ​តំលៃ​ទេ

ក្លាយ​ជា​អតិថិជន​ដំបូង​បង្អស់ក្នុង​ការ​ពិនិត្យ​ និង​វាយ​តំលៃ​ “សុខាបង្ហោះខ្លែង!”

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *