សេចក្ដីពិពណ៌នា
សៀវភៅ កូនសេកតូតអើយ! តើអ្នកណាអាចជួយឯងបាន? បានបង្ហាញថា ពេលខ្លះ កុមារបានដើរចេញឆ្ងាយពីផ្ទះ ដែលអាចបណ្តាលឲ្យពួកគេ មានការបាត់បង់គ្រួសារ ឬមិត្តភក្តិស្និទ្ធស្នាល។ រឿងកុមារដែលបានសរសេរជាពីរភាសានេះ ជារឿងពិតដែលបានកើតឡើងចំពោះកូនសេក ដោយសារកូនសេកចង់សាកល្បងហើរ។ ពេលនោះទើបកូនសេកដឹងខ្លួនថា បានជាប់ក្នុងទ្រុងនៅផ្ទះមនុស្សចម្លែកម្នាក់។
សៀវភៅនេះនិពន្ធឡើងដោយ៖ ហេង ស្រី ចាន់ រ៉េមី សុខ លីណា និងហ៊ាង ចាន់ចរិយា។ អ្នកនិពន្ធទាំងនេះ បានចូលរួមកម្មវិធីបណ្តុះបណ្តាលស្តីអំពី ជំនាញប្រឹក្សាយោបល់បែបប្រព័ន្ធជាចង្កោម សម្រាប់កុមារងាយរងគ្រោះ និងការធ្វើអភិបាលកិច្ចជាក់ស្តែងលើការប្រឹក្សាយោបល់។ សៀវភៅនេះបានទទួលសិទ្ធិបោះពុម្ពផ្សាយដោយអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា។
សៀវភៅនេះគូររូបភាពដោយ មាស ពន្លឺ និងមឿន ស្រីឆន។ អ្នកទាំងពីរមានអំណោយទាន និងបានទទួលការហ្វឹកហ្វឺនជាវិចិត្រករ។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ