ខ្ញុំចង់បានដែរ

10,000

ប្រភេទ​:

សេចក្ដីពិពណ៌នា

សៀវភៅ ខ្ញុំចង់​​​បាន​​​ដែរ បង្ហាញ​​​ពី​​​អាថ៌កំបាំង​​​នៃសេចក្តី​​​សុខ ដែល​​​អាច​​​ជា​​​គន្លឺះ​​​ក្នុង​​​ការ​​​ឆ្លើយ​​​សំណួរដូចជា៖ តើ​​​ប្អូនៗ​​​ចង់​​​បាន​​​ភាព​​​រីករាយ​​​ឬទេនៅពេល​​​ណា​​​ប្អូនៗ​​​មាន​​​របស់​​​របរ​​​ច្រើន​​​ជាង​​​បងប្អូន​​​របស់​​​អ្នក ឬ​​​មិត្ត​​​សម្លាញ់ តើ​​​ប្អូនៗ​​​មាន​​​អារម្មណ៍សប្បាយ​​​ចិត្ត​​​ឬទេប្រសិន​​​បើ​​​បងប្អូន ឬមិត្ត​​​សម្លាញ់​​​មាន​​​អ្វី​​​ដែល​​​ប្អូន​​​អត់​​​មាន តើ​​​មាន​​​រឿង​​​អ្វី​​​កើត​​​ឡើងតើ​​​ប្អូនៗ​​​ពិបាក​​​ចិត្ត​​​ឬ​​​ទេ​​​ច្រណែន​​​ឬទេ?​​​

របៀប​​​ប្រើ​​​ប្រាស់​​​សៀវភៅ​​​នេះ៖

  • សូម​​​ឪពុក​​​ម្តាយ​​​ ឬអាណាព្យាបាល​​​ចំណាយ​​​ពេល​​​អាន​​​ ឬនៅ​​​ជាមួយ​​​កូនៗ​​​ពេល​​​អាន។
  • សូម​​​អាន​​​ដោយ​​​បញ្ចេញ​​​សំឡេង បញ្ចូល​​​មនោសញ្ចេតនា និង​​​ជួយ​​​ពន្យល់ពាក្យ​​​ ព្រម​​​ទាំង​​​អត្ថន័យ​​​ដល់​​​កូនៗ។
  • សូមមេត្តា​​​កំុ​​​សួរ​​​សំណួរ​​​ទៅ​​​កូនៗ ពេល​​​កំពុង​​​អាន។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ឲ្យរៀន​​​អាន​​​ដោយ​​​ខ្លួន​​​ឯង និង​​​រំលឹក​​​ចំណុច​​​សំខាន់ៗ។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ ឲ្យ​​​ធ្វើ​​​សំណួរ​​​ល្បង​​​ប្រាជ្ញា​​​បន្ទាប់​​​ពី​​​អាន​​​ចប់ ដោយ​​​ផ្តល់​​​ឱកាស​​​ឲ្យ​​​កូនៗ​​​ឆ្លើយ​​​សំណួរ​​​ដោយ​​​ខ្លួន​​​ឯង។

រឿងនេះនិពន្ធឡើងដោយ លោកគ្រូ ឡៅ ប៉ាក់ សួន លោកជាបេសកជនមកពីប្រទេសសឹង្ហបុរី។ លោក និង​​​ភរិយាបានបម្រើព្រះនៅប្រទេសកម្ពុជា ពីឆ្នាំ១៩៩៩២០០៤។  នេះជា​​​សៀវភៅ​​​ទី១ ដែលលោកបាននិពន្ធ ហើយ​​​បោះពុម្ពផ្សាយ​​​ដោយអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា​​​។

សៀវភៅនេះគូររូបភាពដោយ លោក ចន ឆាវ ជានិស្សិតផ្នែករចនា នៅប្រទេសសឹង្ហបុរី។ លោកទទួល​​​បាន​​​ជ័យលាភីក្នុង​​​ការ​​​ប្រកួត​​​ប្រជែងយកពានរង្វាន់​​​ផ្នែករចនា នៅប្រទេសសឹង្ហបុរី។

ការ​ពិនិត្យ​ និង​វាយ​តំលៃ

មិន​មាន​ការពិនិត្យ​ និង​វាយ​តំលៃ​ទេ

ក្លាយ​ជា​អតិថិជន​ដំបូង​បង្អស់ក្នុង​ការ​ពិនិត្យ​ និង​វាយ​តំលៃ​ “ខ្ញុំចង់បានដែរ”

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *