សេចក្ដីពិពណ៌នា
“តេវចង់សុីផ្លែទ្រាំង” និពន្ធឡើងដោយ លោក ម៉ុក សុផាន្នី ជាអ្នកនិពន្ធខ្មែរដែលទទួលបានការបណ្តុះបណ្តាលពីអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា។ ហើយលោកទទួលបានបរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកអក្សរសាស្ត្រ ខ្មែរ។ អ្នកនិពន្ធចង់ជួយកុមារឲ្យចេះស្តាប់ដំបូន្មានឪពុកម្តាយ គេចចេញពីការល្បួងក្នុងផ្លូវមិនល្អ ចេះសារភាពកំហុស ហើយនឹងរៀនកែប្រែជីវិតទៅជាក្មេងល្អ។ “ការចេះអត់ទោសដោយសេចក្តីស្រឡាញ់របស់ឪពុកម្តាយជាគំរូល្អក្នុងគ្រួសារ”។
សៀវភៅនេះគូររូបភាពដោយ យុវជន លីន ដាវីត តាមកម្មវិធីក្នុងកុំព្យូទ័រ។ សព្វថ្ងៃ ដាវីតជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ។
របៀបប្រើប្រាស់សៀវភៅនេះ៖
- សូមឪពុកម្តាយ ឬអាណាព្យាបាលចំណាយពេលអាន ឬនៅជាមួយកូនៗពេលអាន។
- សូមអានដោយបញ្ចេញសំឡេង បញ្ចូលមនោសញ្ចេតនា និងជួយពន្យល់ពាក្យ ព្រមទាំងអត្ថន័យដល់កូនៗ។
- សូមមេត្តាកំុសួរសំណួរទៅកូនៗ ពេលកំពុងអាន។
- សូមលើកទឹកចិត្តកូនៗឲ្យរៀនអានដោយខ្លួនឯង និងរំលឹកចំណុចសំខាន់ៗ។
- សូមលើកទឹកចិត្តកូនៗ ឲ្យធ្វើសំណួរល្បងប្រាជ្ញាបន្ទាប់ពីអានចប់ ដោយផ្តល់ឱកាសឲ្យកូនៗឆ្លើយសំណួរដោយខ្លួនឯង។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ