សេចក្ដីពិពណ៌នា
ការដឹកនាំខាងព្រលឹងវិញ្ញាណ
សម្រាប់អ្នកជឿគ្រប់រូប ដែលស៊ូប្តូរនឹងជីវិតដ៏ប្រសើរ (និពន្ធដោយលោក ជេ. អូស្វល សែនឌើរស៍)
“នេះជាសៀវភៅការដឹកនាំបែបគ្រីស្ទបរិស័ទល្អជាងគេ ដែលខ្ញុំធ្លាប់អាន។” (ប្រសាសន៍របស់លោក ឆាល ខុលសុន)
សៀវភៅ ការដឹកនាំខាងព្រលឹងវិញ្ញាណ ជាសៀវភៅដ៏ល្អបំផុត សម្រាប់អ្នកដឹកនាំជាគ្រីស្ទបរិស័ទ ពីព្រោះអ្នកដឹកនាំ អ្នកនិពន្ធ ស្ថាបនិកក្រុមជំនុំ គ្រឹះស្ថាន អង្គការនានា ស្ទើរតែទូទាំងពិភពលោកបានអាន ហើយបានកោតសរសើរ ព្រមទាំងទទួលស្គាល់ថា ពិតជាសៀវភៅដ៏ល្អពិសេសមែន! ការសង្កត់ធ្ងន់របស់សៀវភៅនេះ មិនមែនទៅលើយុទ្ធសាស្ត្រទេ ប៉ុន្តែជាអត្តចរិត ភាពឆេះឆួល និងភាពដូចជាព្រះ។ អ្នកនិពន្ធបានដកស្រង់បទពិសោធន៍ជាក់ស្តែងរបស់អ្នកដឹកនាំល្បីៗលើពិភពលោក ទាំងខាងព្រលឹងវិញ្ញាណ ទាំងខាងសាច់ឈាម(លោកិយ) និងអ្នកដឹកនាំសម័យបុរាណកាល ដែលបានទទួលជោគជ័យ និងបរាជ័យមកធ្វើការប្រៀបធៀប និងកែលំអចេញជាសៀវភៅដ៏ពិសេសនេះឡើង។ សៀវភៅ ការដឹកនាំខាងព្រលឹងវិញ្ញាណ ជាគូកនដ៏ខ្ជាប់ខ្ជួនរបស់អ្នកគង្វាលគ្រប់រូប ក្នុងការបម្រើព្រះអង្គសង្គ្រោះ។ អ្នកនិពន្ធសៀវភៅនេះ គឺលោក ជេ. អូស្វល សែនឌើរស៍ (J. Oswald Sanders) លោកជាអ្នកដឹកនាំ ជាអ្នកប្រឹក្សា និងជាអ្នកនិពន្ធដ៏ល្បីល្បាញ។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ