សេចក្ដីពិពណ៌នា
ការតម្រង់ទិស
របៀបចិញ្ចឹមកូនឲ្យបានល្អប្រពៃ (និពន្ធដោយបណ្ឌិត ហារ៉ូលដ៍ សាឡា)
សៀវភៅ ការតម្រង់ទិស អាចនឹងជួយឆ្លើយសំណួរ៖ តើមានឧបករណ៍ជីភីអេស (GPS) សម្រាប់ឪពុកម្តាយដែរឬទេ?
ដំណឹងល្អអំពីសេចក្តីជំនួយបែបនេះ លោកអ្នកអាចរកបាននៅក្នុងសៀវភៅ “ការតម្រង់ទិស” ដែលយកព្រះគម្ពីរជាគោល។ ទោះបីព្រះគម្ពីរមិនប្រាប់អ្នកថា តើលោកអ្នកគួរតែអនុញ្ញាតឲ្យកូនវ័យជំទង់របស់លោកអ្នកទៅចូលរួមកម្មវិធីជប់លៀង ឬអត់ក៏ដោយ តែព្រះគម្ពីរនឹងបង្ហាញលោកអ្នកពីគុណតម្លៃអ្វីខ្លះ ដែលត្រូវបង្រៀនកូនលោកអ្នក។ បើលោកអ្នកចាប់ផ្តើមដឹកនាំពួកគេ ខណៈដែលពួកគេនៅក្មេង នោះលោកអ្នកអាចទទួលផលជារង្វាន់នៃការមើលឃើញការអភិវឌ្ឍរបស់កូន ទៅជាមនុស្សចាស់ទុំដែលមានការសម្របសម្រួលខ្លួនបានល្អ។ សូមដើរជាមួយលោកបណ្ឌិត ហារ៉ូលដ៍ សាឡា ដែលលោកនឹងដឹកនាំលោកអ្នកឆ្លងកាត់កិច្ចការដែលយើងមិនធ្លាប់ស្គាល់នេះ ដែលមានឈ្មោះថា ការចិញ្ចឹមបីបាច់កូន។ លោកអ្នកប្រហែលជាមានការភ្ញាក់ផ្អើលដែលដឹងថា អាថ៌កំបាំងនៃការចិញ្ចឹមបីបាច់កូនដ៏មានជោគជ័យ មានកិច្ចការតិចតួច ដែលត្រូវធ្វើជាមួយកូន ប៉ុន្តែមានកិច្ចការច្រើន ដែលត្រូវធ្វើជាមួយលោកអ្នកវិញ។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ