សេចក្ដីពិពណ៌នា
កឹម និងកយ
ដោយបានមើលឃើញសង្គមបច្ចុប្បន្ន មានយុវជនជាច្រើនបានខូចខ្លួន លះបង់ការសិក្សា គ្រោះថ្នាក់ចរាចរណ៍ ធ្លាក់ខ្លួនពិការ សម្លាប់គ្នា ធ្វើបាបឪពុកម្តាយ។ល។ កត្តាមួយក្នុងកត្តាធំៗជាច្រើនគឺ ដោយសារតែការសេពគ្រឿងស្រវឹងហួសហេតុនេះឯង។
ខ្ញុំបាទ មឿនច័ន្ទសុខា និពន្ធរឿង កឹម និងកយ នេះឡើង ដើម្បីជាការក្រើនរំឭក ឬពញ្ញាក់អារម្មណ៍ដល់យុវជនដែលនៅជាប់ក្នុងការសិក្សា ក៏ដូចជាដល់មនុស្សគ្រប់វ័យថា ការសេពគ្រឿងស្រវឹង នាំឲ្យខូចខ្លួន អាប់ឱនកិត្តិយស ភ្លើតភ្លើន បំផ្លាញគ្រួសារ និងឈានដល់ការស្លាប់ខ្លួនដោយប្រការផ្សេងៗ។
—————–
សៀវភៅនេះនិពន្ធ និងគូររូបដោយ លោកគ្រូ មឿនច័ន្ទសុខា ជាអ្នកនិពន្ធខ្មែរដែលទទួលបានការបណ្តុះបណ្តាលពីអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា។ នេះជាសៀវភៅទី១ ដែលលោកបាននិពន្ធ ហើយបោះពុម្ពផ្សាយដោយអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ