សេចក្ដីពិពណ៌នា
សៀវភៅ ខ្ញុំចង់រៀននៅបរទេស ជួយឲ្យកុមាររៀនបង្កើតគោលបំណង ហើយក៏ជួយរំឭកដាស់តឿនដល់ក្មេងៗដែលមានទេពកោសល្យ កុំឲ្យមានអំនួត និងកុំឲ្យមានការធ្វេសប្រហែស។ សៀវភៅនេះក៏លើកទឹកចិត្តដល់ក្មេងៗឲ្យមានការតស៊ូ និងកុំឲ្យឆាប់បោះបង់ក្តីស្រមៃ។ ហើយក៏ចង់ឲ្យក្មេងៗយល់ពីគុណតម្លៃនៃការខិតខំប្រឹងប្រែង និងឧស្សាហ៍ព្យាយាមធ្វើការងារអ្វីមួយជាប្រចាំ នោះនឹងទទួលបានជោគជ័យជាប្រាកដនៅថ្ងៃណាមួយជាមិនខាន។
“មានអំណោយទាន តែបើមិនខិតខំធ្វើ នោះនឹងមាកការសោកស្តាយជាមិនខាន” ដោយលោក រ៉ូបឺត ហាហ្វ (Robert Half)
របៀបប្រើប្រាស់សៀវភៅនេះ៖
- សូមឪពុកម្តាយ ឬអាណាព្យាបាលចំណាយពេលអាន ឬនៅជាមួយកូនៗពេលអាន។
- សូមអានដោយបញ្ចេញសំឡេង បញ្ចូលមនោសញ្ចេតនា និងជួយពន្យល់ពាក្យ ព្រមទាំងអត្ថន័យដល់កូនៗ។
- សូមមេត្តាកំុសួរសំណួរទៅកូនៗ ពេលកំពុងអាន។
- សូមលើកទឹកចិត្តកូនៗឲ្យរៀនអានដោយខ្លួនឯង និងរំលឹកចំណុចសំខាន់ៗ។
- សូមលើកទឹកចិត្តកូនៗ ឲ្យធ្វើសំណួរល្បងប្រាជ្ញាបន្ទាប់ពីអានចប់ ដោយផ្តល់ឱកាសឲ្យកូនៗឆ្លើយសំណួរដោយខ្លួនឯង។
រឿងនេះនិពន្ធឡើងដោយ លោកគ្រូ ឡៅ ប៉ាក់ សួន លោកជាបេសកជនមកពីប្រទេសសឹង្ហបុរី។ លោក និងភរិយាបានបម្រើព្រះនៅប្រទេសកម្ពុជា ពីឆ្នាំ១៩៩៩–២០០៤។ នេះជាសៀវភៅទី២ ដែលលោកបាននិពន្ធ ហើយបោះពុម្ពផ្សាយដោយអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា។
សៀវភៅនេះគូររូបភាពដោយ លោក ចន ឆាវ ជានិស្សិតផ្នែករចនា និងកញ្ញា អ៊ីរីកា វ៉ុង ជានិស្សិត។ អ្នកទាំងពីររស់នៅប្រទេសសឹង្ហបុរី។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ