ខ្ញុំយល់ព្រម

12,000

តើ​គួរ​មាន​លក្ខណៈ​បែបណា​ខ្លះ ​ហើយ​ត្រូវ​ធ្វើ​អ្វីខ្លះ គួរ​ប្រព្រឹត្ត​យ៉ាង​ណា ​​និង ​ត្រូវ​មានរបៀប​យ៉ាងណា ​នៅ​មុន​ពេល​ឆ្លើយ​ថា​ខ្ញុំ​យល់​ព្រមរៀបការ ​និង ​ក្រោយ​ពេល​រៀបការ​រួច​ហើយ​នោះ។

ប្រភេទ​: ,

សេចក្ដីពិពណ៌នា

ខ្ញុំ​យល់​ព្រម

និពន្ធឡើងដោយ លោក អ៊ួន សីលា

«ព្រម ​ឬ ​មិនព្រម» ​ជាកម្មវិធី​តាម​កញ្ចក់ទូរទស្សន៍​មួយ​នៅ​ក្នុង​ស្រុក​ខ្មែរ ​ដែល​មាន​មនុស្ស​ជាច្រើន​ធ្លាប់​បាន​ទស្សនា។ ​ព្រម ​ជាពាក្យ​យល់​ស្រប ​ឬ​ព្រម​ទទួល​យក ​ឯពាក្យ ​មិនព្រម ​មានន័យ​ថា​ មិន​ស្រប ឬ​មិនទទួល។ ខ្ញុំ​យល់​ព្រម! ​យល់​ព្រម​រឿងអ្វី? ​នៅពេល​បុរស​ម្នាក់​សារភាព​ស្នេហ៍​ទៅ​នារីម្នាក់​ដែល​ខ្លួនស្រឡាញ់ ​ហើយ​នាង​ក៏​ឆ្លើយថា ​«ខ្ញុំ​យល់​ព្រម!» ​អូហ៎ ​រំភើប​អ្វី​ម្លេ៉ះទេ! ​ យ៉ាង​ណាម៉ិញ ​សៀវភៅ​ដែល​មាន​ចំណង​ជើងថា ​«ខ្ញុំ​យល់​ព្រម» ​និពន្ធ​ដោយ​លោក​ ​អ៊ួន ​សិលា​ ​នឹង​បង្ហាញ​ឲ្យ​លោក​អ្នក​បាន​យល់កាន់​តែ​ច្បាស់​ថា ​មុន​នឹង​ឆ្លើយ​ថា​ ​ខ្ញុំ​យល់​ព្រម ​តើ​គួរ​មាន​លក្ខណៈ​បែបណា​ខ្លះ ​ហើយ​ត្រូវ​ធ្វើ​អ្វីខ្លះ គួរ​ប្រព្រឹត្ត​យ៉ាង​ណា ​​និង ​ត្រូវ​មានរបៀប​យ៉ាងណា ​នៅ​មុន​ពេល​ឆ្លើយ​ថា​ខ្ញុំ​យល់​ព្រមរៀបការ ​និង ​ក្រោយ​ពេល​រៀបការ​រួច​ហើយ​នោះ។

សៀវភៅនេះ ​នឹង​ពន្យល់​យ៉ាង​ល្អ​ពី​របៀប​របប ​ប្រពៃណី ទំនៀម​ទម្លាប់ ​និង ​ពីការ​ប្រព្រឹត្ត​ដែល​សមល្មម​អាច​នឹង​ទទួល​យក​បាន ​ព្រម​ទាំង​ការ​ចុះចូល​ជាមួយ​គ្នា ​និង ​ជាមួយ​សាច់ញាតិ​ផងដែរ។

ការ​ពិនិត្យ​ និង​វាយ​តំលៃ

មិន​មាន​ការពិនិត្យ​ និង​វាយ​តំលៃ​ទេ

ក្លាយ​ជា​អតិថិជន​ដំបូង​បង្អស់ក្នុង​ការ​ពិនិត្យ​ និង​វាយ​តំលៃ​ “ខ្ញុំយល់ព្រម”

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *