សេចក្ដីពិពណ៌នា
សៀវភៅនេះនឹងជួយកូនៗរបស់លោកអ្នកដូចជា៖
- យល់ថា ចិត្តរឹងរូស ជាកត្តាមួយឆ្ពោះទៅរកភាពបរាជ័យ។ ហើយភាពលោភលន់ក៏នាំមកនូវក្តីវិនាស។
- ជួយកុមារចាប់ផ្តើមរៀនគិតពិចារណាឲ្យបានត្រឹមត្រូវ។ មិនត្រូវមានល្បិចកលចំពោះអ្នកដទៃ។
- ពេលមានឧបសគ្គត្រូវចេះរួមដៃគ្នាដោះស្រាយ។
- សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់។
របៀបប្រើប្រាស់សៀវភៅនេះ៖
- សូមឪពុកម្តាយ ឬអាណាព្យាបាលចំណាយពេលអាន ឬនៅជាមួយកូនៗពេលអាន។
- សូមអានដោយបញ្ចេញសំឡេង បញ្ចូលមនោសញ្ចេតនា និងជួយពន្យល់ពាក្យ ព្រមទាំងអត្ថន័យដល់កូនៗ។
- សូមមេត្តាកំុសួរសំណួរទៅកូនៗ ពេលកំពុងអាន។
- សូមលើកទឹកចិត្តកូនៗឲ្យរៀនអានដោយខ្លួនឯង និងរំលឹកចំណុចសំខាន់ៗ។
- សូមលើកទឹកចិត្តកូនៗ ឲ្យធ្វើសំណួរល្បងប្រាជ្ញាបន្ទាប់ពីអានចប់ ដោយផ្តល់ឱកាសឲ្យកូនៗឆ្លើយសំណួរដោយខ្លួនឯង។
សៀវភៅនេះនិពន្ធឡើងដោយ លោក ហម អរុណ ជាអ្នកនិពន្ធខ្មែរដែលទទួលបានការបណ្តុះបណ្តាលពីអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា។
សៀវភៅនេះគូររូបភាពដោយ យុវជន លីន ដាវីត តាមកម្មវិធីក្នុងកុំព្យូទ័រ។ សព្វថ្ងៃ ដាវីតជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ