សេចក្ដីពិពណ៌នា
សៀវភៅ ដើមស្រូវ ជារឿងមួយជួយឲ្យកុមារគិតអំពីអាហារពិសេសម៉្យាង ដែលជួយដល់ជីវិតខាងក្នុង ដូចជាបាយដែលជួយដល់រាងកាយខាងក្រៅដែរ។ សៀវភៅនេះក៏ជួយកុមារឲ្យយល់ដឹងអំពីការដុះលូតលាស់របស់ដើមស្រូវ។ លើសពីនេះទៅទៀត ចង់ឲ្យកុមារចេះលះចោលគំនិតឆ្មើងឆ្មៃ និងអំនួតអួតអាង ដើម្បីត្រឡប់មកធ្វើការងារជាក្រុម ហើយនិងរៀនស្វែងយល់ពីអាហារខាងព្រលឹងវិញ្ញាណផងដែរ។
របៀបប្រើប្រាស់សៀវភៅនេះ៖
- សូមឪពុកម្តាយ ឬអាណាព្យាបាលចំណាយពេលអាន ឬនៅជាមួយកូនៗពេលអាន។
- សូមអានដោយបញ្ចេញសំឡេង បញ្ចូលមនោសញ្ចេតនា និងជួយពន្យល់ពាក្យ ព្រមទាំងអត្ថន័យដល់កូនៗ។
- សូមមេត្តាកំុសួរសំណួរទៅកូនៗ ពេលកំពុងអាន។
- សូមលើកទឹកចិត្តកូនៗឲ្យរៀនអានដោយខ្លួនឯង និងរំលឹកចំណុចសំខាន់ៗ។
- សូមលើកទឹកចិត្តកូនៗ ឲ្យធ្វើសំណួរល្បងប្រាជ្ញាបន្ទាប់ពីអានចប់ ដោយផ្តល់ឱកាសឲ្យកូនៗឆ្លើយសំណួរដោយខ្លួនឯង។
សៀវភៅនេះនិពន្ធឡើង និងគូររូបភាពដោយ លោកស្រី អាយ៉ាកូ អូហ្គាវ៉ា បេលត្រាន ជាបេសកជនមកពីប្រទេសជប៉ុន បម្រើកការនៅស្រុកខែ្មរ ជាច្រើនឆ្នាំ។ នេះជាសៀវភៅទី១ ដែលអ្នកស្រីបាននិពន្ធ ហើយបោះពុម្ពផ្សាយដោយអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ