សេចក្ដីពិពណ៌នា
ដៃគូជីវិត
ការស្វែងរកដៃគូជីវិត មិនមែនជារឿងពិបាកពេកទេ ប៉ុន្តែការថែរក្សាកុំឲ្យបែកបាក់ និងមានសុភមង្គលទើបពិបាក។ កិច្ចការទាំងអស់នេះត្រូវការការយកចិត្តទុកដាក់ជាទីបំផុតសូម្បីតែរឿងតូចមួយ ដោយមិនអាចធ្វេសប្រហែស ខ្ជីខ្ជា ឬមើលរំលងបាន។ សម្រាប់លោកអ្នកដែលមានគ្រួសារហើយ ជាពិសេសអ្នកមានបំណងចង់ឈានជើងចូលទៅក្នុងជីវិតអាពាហ៍ពិពាហ៍សូមឈប់ព្រួយបា រម្ភ ឬខ្លាចទៀតឡើយ អ្នកស្រីអេវេលីន ជាអ្នកនិពន្ធសៀវភៅដ៏ជាទីពេញនិយម «ស្នេហ៍វិសុទ្ធ» បានចូលខ្លួនមកជាថ្មីម្តងទៀតប្រឹក្សាយោបល់អ្នកដើម្បីរៀបចំខ្លួនជាស្រេច និងទទួលជោគជ័យក្នុងជីវិតអាពាពិពាហ៍តាមរយៈស្នាដៃថ្មីមួយទៀត «ដៃគូជីវិត»។
អ្នកនិពន្ធ អ្នកស្រី ហ្វេលីសៀណូ ពិភាក្សាពីទស្សនៈរបស់គ្រីស្ទបរិស័ទ ចំពោះកត្តាសំខាន់ជាច្រើនក្នុងការពិចារណាពីជីវិតអាពាហ៍ពិពាហ៍ដូចជា៖ ការភ្ជាប់ពាក្យ រាត្រីទឹកឃ្មុំ ការរួមភេទ ប្រាក់កាស ផ្ទះសម្បែង កូនចៅ និងការប្តេជ្ញាចិត្តផ្នែកសង្គម និងសីលធម៌។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ