តើនរណាជាមិត្តរបស់ខ្ញុំ

10,000

ប្រភេទ​:

សេចក្ដីពិពណ៌នា

សៀវភៅ អ្នក​​​ណា​​​ជាមិត្ត​​​ខ្ញុំ? ជួយ​​​ក្មេងៗ​​​ឲ្យ​​​មាន​​​ចិត្ត​​​ស្រឡាញ់​​​ដល់​​​កុមារ​​​ដទៃទៀតដែល​​​ក្រីក្រ និង​​​មាន​​​រូបរាង​​​មិនស្អាត។ សៀវភៅនេះចង់​​​ដាស់​​​តឿនដល់​​​​​​កុមារ​​​ កុំ​​​ឲ្យ​​​មាន​​​គំនិត​​​រើស​​​អើង​​​ចំពោះ​​​កុមារ​​​ដទៃទៀត និង​​​កុំ​​​ឲ្យ​​​កុមារ​​​ឆាប់​​​វាយ​​​តម្លៃ​​​ទៅ​​​លើ​​​រូបរាង​​​ខាង​​​ក្រៅ​​​របស់​​​មនុស្ស។

របៀប​​​ប្រើ​​​ប្រាស់​​​សៀវភៅ​​​នេះ៖

  • សូម​​​ឪពុក​​​ម្តាយ​​​ ឬអាណាព្យាបាល​​​ចំណាយ​​​ពេល​​​អាន​​​ ឬនៅ​​​ជាមួយ​​​កូនៗ​​​ពេល​​​អាន។
  • សូម​​​អាន​​​ដោយ​​​បញ្ចេញ​​​សំឡេង បញ្ចូល​​​មនោសញ្ចេតនា និង​​​ជួយ​​​ពន្យល់ពាក្យ​​​ ព្រម​​​ទាំង​​​អត្ថន័យ​​​ដល់​​​កូនៗ។
  • សូមមេត្តា​​​កំុ​​​សួរ​​​សំណួរ​​​ទៅ​​​កូនៗ ពេល​​​កំពុង​​​អាន។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ឲ្យរៀន​​​អាន​​​ដោយ​​​ខ្លួន​​​ឯង និង​​​រំលឹក​​​ចំណុច​​​សំខាន់ៗ។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ ឲ្យ​​​ធ្វើ​​​សំណួរ​​​ល្បង​​​ប្រាជ្ញា​​​បន្ទាប់​​​ពី​​​អាន​​​ចប់ ដោយ​​​ផ្តល់​​​ឱកាស​​​ឲ្យ​​​កូនៗ​​​ឆ្លើយ​​​សំណួរ​​​ដោយ​​​ខ្លួន​​​ឯង។

សៀវភៅនេះនិពន្ធឡើងដោយ លោកស្រី ​​​យឺន ចាន់នី ជាអ្នកនិពន្ធខ្មែរ​​​ដែល​​​ទទួល​​​បានការបណ្តុះបណ្តាលពីអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា។ នេះជា​​​សៀវភៅ​​​ទី១ ដែលលោកស្រីបាននិពន្ធ ហើយ​​​បោះពុម្ពផ្សាយ​​​ដោយអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា​​​។

សៀវភៅនេះគូររូបភាពដោយ លោក ផាង ខាន់ធឿម។ លោកមានអំណោយទាន និងបានទទួល​​​ការហ្វឹកហ្វឺន​​​ជាវិចិត្រករ។

ការ​ពិនិត្យ​ និង​វាយ​តំលៃ

មិន​មាន​ការពិនិត្យ​ និង​វាយ​តំលៃ​ទេ

ក្លាយ​ជា​អតិថិជន​ដំបូង​បង្អស់ក្នុង​ការ​ពិនិត្យ​ និង​វាយ​តំលៃ​ “តើនរណាជាមិត្តរបស់ខ្ញុំ”

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *