សេចក្ដីពិពណ៌នា
សៀវភៅ ត្រី និងស្រមោច សរសេរឡើង ដើម្បីជួយដល់កូនៗរបស់លោកអ្នក ឲ្យចេះជួយយកអាសាគ្នា ចេះស្រឡាញ់ និងរាប់អានអ្នកជិតខាង។ សៀវភៅនេះក៏ចង់ជួយផ្លាស់ប្តូរផ្នត់គំនិតទៅជា “ទឹកជន់ត្រីជួយស្រមោច ទឹកហោចស្រមោចជួយត្រី“។ លើសពីនេះទៅទៀត គឺចង់ឲ្យក្មេងៗមានគំនិតចេះបង្កើតឱកាសដើម្បីបង្កើតមិត្ត ចេះស្គាល់គុណ និងទោស ហើយខិតខំធ្វើការល្អ ស្នងនឹងការអាក្រក់ ព្រមទាំងរៀនបង្កើនវប្បធម៌រួបរួមគ្នានូវគ្រប់កាលៈទេសៈ។
របៀបប្រើប្រាស់សៀវភៅនេះ៖
- សូមឪពុកម្តាយ ឬអាណាព្យាបាលចំណាយពេលអាន ឬនៅជាមួយកូនៗពេលអាន។
- សូមអានដោយបញ្ចេញសំឡេង បញ្ចូលមនោសញ្ចេតនា និងជួយពន្យល់ពាក្យ ព្រមទាំងអត្ថន័យដល់កូនៗ។
- សូមមេត្តាកំុសួរសំណួរទៅកូនៗ ពេលកំពុងអាន។
- សូមលើកទឹកចិត្តកូនៗឲ្យរៀនអានដោយខ្លួនឯង និងរំលឹកចំណុចសំខាន់ៗ។
- សូមលើកទឹកចិត្តកូនៗ ឲ្យធ្វើសំណួរល្បងប្រាជ្ញាបន្ទាប់ពីអានចប់ ដោយផ្តល់ឱកាសឲ្យកូនៗឆ្លើយសំណួរដោយខ្លួនឯង។
កាលណាកេ្មងៗមានទម្លាប់ល្អតាំងពីនៅតូច នោះពួកគេនឹងនឹកចាំ ហើយបន្តធ្វើទម្លាប់ល្អនោះរហូតដល់ចាស់ ព្រមទាំងបង្រៀនទម្លាប់ល្អទាំងនោះដល់កូនចៅជំនាន់ក្រោយរបស់ពួកគេ។ ដូច្នេះសូមមាតាបិតា និងអាណាព្យាបាល មេត្តាយកចិត្តទុកដាក់ជួយបង្រៀនដល់កូនៗ ក្នុងកាលដែលពួកគេនៅតូចនៅឡើយ។
និពន្ធឡើងដោយ លោក ជឹម ទិត្យមករា និងអ្នកស្រី ហឹុម រដ្ឋា។ សព្វថ្ងៃលោក មករា បម្រើការងារនៅអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា រីឯអ្នកស្រី រដ្ឋា បម្រើការងារនៅអង្គការជំហានបន្ទាប់ (NextSteps) ដែលជួយគាំទ្រ និងផ្តល់ការព្យាបាលដល់កុមារកម្ពុជា ដែលកំពុងរស់នៅដោយមានរាងកាយទន់ខ្សោយ និងពិការភាព។ នេះជាសៀវភៅទី៣ ដែលអ្នកទាំងពីរបាននិពន្ធ ហើយបោះពុម្ពផ្សាយដោយអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា។
សៀវភៅនេះគូររូបភាពដោយ យុវជន លីន ដាវីត តាមកម្មវិធីក្នុងកុំព្យូទ័រ។ សព្វថ្ងៃ ដាវីតជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ