ទស្ស​នៈព្រះ​យេស៊ូវ​ចំ​ពោះ​ពួក​ជំ​នុំ​

18,000

​សៀវភៅ «ទស្សនៈ​ព្រះ​យេស៊ូវ​ចំពោះ​ពួក​ជំនុំ» ​ដែល​សរសេរ​ពី​កណ្ឌ​វិវរណៈ។ លក្ខណៈ​ពិសេស​នៃ​សៀវភៅ​នេះ ​បាន​ជួយ​ដល់​អ្នក​ដឹកនាំ​ពួក​ជំនុំ​ជាច្រើន ​អាច​យល់​ដឹង​ពី​អាទិភាព​របស់​ព្រះ​ជាម្ចាស់ និង ​ផ្ដល់​នូវ​សេចក្ដី​បង្រៀន​ជា ច្រើន ​ដែល​តម្រូវ​ឲ្យ​យើង​ផ្លាស់​ប្រែ​ចិត្ត ​ស្អាង​ជាថ្មី​ឡើង​វិញ ​ចេះ​បន្ទាប​ខ្លួន និង មាន​ក្តី​អាម៉ាស់។

សេចក្ដីពិពណ៌នា

ទស្ស​នៈព្រះ​យេស៊ូវ​ចំ​ពោះ​ពួក​ជំ​នុំ

និពន្ធដោយលោក ចន ស្តុត

គ្រីស្ទ​បរិស័ទ​លើ​ពិភព​លោក ​មិន​ថា​ស្បែក​ស ​ស្បែក​ខ្មៅ ឬ​ស្បែក​លឿង​ទេ ​រមែង​ឆ្ងល់ ហើយ​សួរ​ថា ​តើ​ព្រះ​យេស៊ូវ​មាន​ទស្សនៈ​អ្វី​ចំពោះ​ពួក​ជំនុំ? នេះ​ជា​សំណួរ​មួយ​ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពី​សំណាក់​គ្រីស្ទ​បរិស័ទ​លើ​ពិភព​លោក។ ​សៀវភៅ «ទស្សនៈ​ព្រះ​យេស៊ូវ​ចំពោះ​ពួក​ជំនុំ» ​ដែល​សរសេរ​ពី​កណ្ឌ​វិវរណៈ ​បាន​ឆ្លើយ​នឹង​សំណួរ​នេះ ដោយ​បង្រៀន​ពី​សំបុត្រ​ដ៍​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​ដែល​បាន​ផ្ញើ​ជូន​ក្រុម​ជំនុំ​ទាំង​ប្រាំ​ពីរ​ក្នុង​សម័យ​បូរាណ ​ហើយ​សំបុត្រ​ទាំង​នោះ ក៏​ជា​ទស្សន​វិស័យ​សម្រាប់​ក្រុម​ជំនុំ​របស់​យើង​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ។

លក្ខណៈ​ពិសេស​នៃ​សៀវភៅ​នេះ ​បាន​ជួយ​ដល់​អ្នក​ដឹកនាំ​ពួក​ជំនុំ​ជាច្រើន ​អាច​យល់​ដឹង​ពី​អាទិភាព​របស់​ព្រះ​ជាម្ចាស់ និង ​ផ្ដល់​នូវ​សេចក្ដី​បង្រៀន​ជា ច្រើន ​ដែល​តម្រូវ​ឲ្យ​យើង​ផ្លាស់​ប្រែ​ចិត្ត ​ស្អាង​ជាថ្មី​ឡើង​វិញ ​ចេះ​បន្ទាប​ខ្លួន និង មាន​ក្តី​អាម៉ាស់។ ​ក្រៅ​ពី​នេះ​ទៀត ​ក៏​មាន​សេចក្ដី​បង្រៀន​ជាច្រើន ​ដែល​ព្រមាន​យើង​ពី​សត្រូវ ​និង ​គំនិត​ព្យាបាទ​របស់​គេ​ហើយ​ជំរុញ​យើង​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់ ​និង ​អំណត់​តស៊ូ។ សូម ​ឲ្យ​ព្រះ​គ្រីស្ទ​មាន​បន្ទូល​ជា​ថ្មី​ម្ដង​ទៀត​ទៅ​កាន់​ពួក​ជំនុំ​របស់​យើង ពី​សេចក្ដី​ពិត​ដែល​ទ្រង់​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​ជំនុំ​អាស៊ី​ជាច្រើន​នៅ​សតវត្ស​មុន​ហើយ​សូម​ឲ្យ​ត្រចៀក​របស់​យើង​បាន​បើក​ចំហ​ស្ដាប់​ចំពោះ​ «អ្វី​ដែល​ព្រះ​វិញ្ញាណ​ ​បរិសុទ្ធ​កំពុង​មាន​បន្ទូល​ទៅ​កាន់​ពួក​ជំនុំ​ជាច្រើន

ការ​ពិនិត្យ​ និង​វាយ​តំលៃ

មិន​មាន​ការពិនិត្យ​ និង​វាយ​តំលៃ​ទេ

ក្លាយ​ជា​អតិថិជន​ដំបូង​បង្អស់ក្នុង​ការ​ពិនិត្យ​ និង​វាយ​តំលៃ​ “ទស្ស​នៈព្រះ​យេស៊ូវ​ចំ​ពោះ​ពួក​ជំ​នុំ​”

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *