សេចក្ដីពិពណ៌នា
សៀវភៅ ទាពីរហ្វូង នឹងជួយដល់ក្មេងៗឲ្យចេះជួយសម្រាលការងារឪពុកម្តាយ ក្រោយពីសម្រាកពីការសិក្សា។ លើកទឹកចិត្តកុមារឲ្យយកចិត្តទុកដាក់ ហើយមិនត្រូវធ្វេសប្រហែសក្នុងពេលកំពុងធ្វើការងារ ព្រោះការធ្វេសប្រហែសនាំឲ្យមានការខាតបង់ទ្រព្យសម្បត្តិ និងពេលវេលា។ លើសពីនេះទៅទៀតសៀវភៅនេះបានជួយណែនាំដល់កុមារកុំឲ្យលោភលន់ចង់បានទ្រព្យរបស់អ្នកដទៃ ព្រមទាំងពេលដឹងខ្លួនខុស ត្រូវចេះសុំទោសចំពោះដៃគូ។
របៀបប្រើប្រាស់សៀវភៅនេះ៖
- សូមឪពុកម្តាយ ឬអាណាព្យាបាលចំណាយពេលអាន ឬនៅជាមួយកូនៗពេលអាន។
- សូមអានដោយបញ្ចេញសំឡេង បញ្ចូលមនោសញ្ចេតនា និងជួយពន្យល់ពាក្យ ព្រមទាំងអត្ថន័យដល់កូនៗ។
- សូមមេត្តាកំុសួរសំណួរទៅកូនៗ ពេលកំពុងអាន។
- សូមលើកទឹកចិត្តកូនៗឲ្យរៀនអានដោយខ្លួនឯង និងរំលឹកចំណុចសំខាន់ៗ។
- សូមលើកទឹកចិត្តកូនៗ ឲ្យធ្វើសំណួរល្បងប្រាជ្ញាបន្ទាប់ពីអានចប់ ដោយផ្តល់ឱកាសឲ្យកូនៗឆ្លើយសំណួរដោយខ្លួនឯង។
សៀវភៅនេះ និពន្ធឡើងដោយ លោក សឿន សោភ័ណ ជាអ្នកនិពន្ធខ្មែរដែលទទួលបានការបណ្តុះបណ្តាលពីអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា។ លោកមានបទពិសោធន៍ខាងផ្នែកពិនិត្យផ្ទៀងផ្ទាត់ ជាង១៣ឆ្នាំ។ នេះជាសៀវភៅទី១ ដែលលោកបាននិពន្ធ ហើយបោះពុម្ពផ្សាយដោយអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា។
សៀវភៅនេះគូររូបភាពដោយ ហម អរុណ។ លោកមានចំណូលចិត្តគូរគំនូរ ចម្លាក់ និងចូលចិត្តសូនរូប។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ