សេចក្ដីពិពណ៌នា
លោកអ្នកស្រឡាញ់កូន ប៉ុន្តែតើកូនរបស់លោកអ្នកមានអារម្មណ៍ទទួលបានសេចក្តីស្រឡាញ់ពីលោកអ្នកឬទេ?
ក្មេងគ្រប់រូប មានអារម្មណ៍ទទួលបានការស្រឡាញ់ផ្សេងៗគ្នា ពេលលោកអ្នករកឃើញភាសានៃសេចក្តីស្រឡាញ់របស់កូន និងយល់ពីរបៀបនិយាយភាសានៃសេចក្តីស្រឡាញ់នោះទៅពួកគេ មានន័យថា លោកអ្នកអាចសង់គ្រឹះដ៏រឹងមាំលើកូន នាំឲ្យពួកគេជឿទុកចិត្តលើលោកអ្នក និងនាំឲ្យពួកគេរីកចម្រើនយ៉ាងល្អ នៅពេលពួកគេធំឡើង។
សៀវភៅនេះ សម្រាប់ឪពុកម្តាយ គ្រូបង្រៀន ឪពុក ឬម្តាយទោល និងមនុស្សជាច្រើនទៀត។ លោកបណ្ឌិត ហ្គែរី ឈែបមែន និងវេជ្ជបណ្ឌិត រ៉ូស ខេមបល បានផ្តល់ទស្សនទាន ដើម្បីជួយលោកអ្នកអនុវត្តក្នុងការ៖
• ស្វែងរក និងនិយាយភាសានៃសេចក្តីស្រឡាញ់របស់កូនលោកអ្នក បានជាច្រើនរបៀប!
• ប្រើភាសានៃសេចក្តីស្រឡាញ់ ក្នុងការជួយកូនរបស់លោកអ្នកឲ្យរៀនបានពូកែ
• ដាក់វិន័យ និងកែតម្រង់ ដោយសេចក្តីស្រឡាញ់ ហើយឲ្យមានប្រសិទ្ធភាពខ្ពស់
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ