សេចក្ដីពិពណ៌នា
មូលដ្ឋានគ្រឹះរបស់គ្រីស្ទបរិស័ទ
និពន្ធដោយ លោក ឌន ខាសុន
នៅក្នុងសៀវភៅ មូលដ្ឋានគ្រឹះរបស់គ្រីស្ទបរិស័ទ លោក ឌន ខាសុន (Don Carson) លើកឡើងពីមេរៀននៃការផ្លាស់ប្រែជីវិតរបស់ពួកភីលីព ដើម្បីបង្ហាញយើងពីរបៀបនៃយកការផ្សាយដំណឹងល្អជាអាទិភាពចម្បង ការរៀនរស់នៅក្នុងភាពជាសិស្សរបស់ព្រះគ្រីស្ទ និងការមិនបោះបង់គោលជំហរជាគ្រីស្ទបរិស័ទ។
មនុស្សយើងភាគច្រើនតែងមានសេចក្តីល្បួងក្នុងរបៀបងាយៗ ចំពោះការទទួលយកដំណឹងល្អរបស់ព្រះ។ យើងចង់បានតែល្មមធ្វើឲ្យមានការប៉ះពាល់ដល់ជីវិតរស់នៅឡើយ។ យើងចង់បានការអរសប្បាយ តែមិនចង់បានការប្រែចិត្តនោះទេ។ យើងត្រូវការសេចក្តីសុខសាន្ត តែមិនត្រូវការផ្តល់សេចក្តីស្រឡាញ់ និងការបម្រើដល់អ្នកដទៃទេ។ យើងប្រហែលជាមិនអាចសារភាពចំពោះការនេះ ប៉ុន្តែសេចក្តីល្បួងពិតជាកើតមានឡើងត្រង់ចំណុចនេះមែន។ ការនេះពុំមែនជារឿងដែលថ្មីនោះទេ តែក្នុងពេលបច្ចុប្បន្ននេះ វាមានឥទ្ធិពលយ៉ាងខ្លាំង។ ការផ្លាស់ប្តូរជាច្រើននៅក្នុងសង្គម និងការកើនឡើងនៃការបណ្តោយខ្លួនតាមលោកីយ៍ដាក់សម្ពាធយ៉ាងធ្ងន់ទៅលើគ្រីស្ទបរិស័ទជាច្រើន ដែលធ្វើឲ្យដំណឹងល្អធ្លាក់ចុះ។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ