សេចក្ដីពិពណ៌នា
មើលន៎សត្វដំរី!
សៀវភៅនេះនឹងជួយកូនៗរបស់លោកអ្នកដូចជា៖
- ក្នុងទីប្រជំុជន ឡានត្រូវបើកបរក្នុងល្បឿន ៤០ គីឡូម៉ែត្រ ក្នុង១ម៉ោង។ ហើយម៉ូតូ ត្រូវបើកបរក្នុងល្បឿន ៣០ គីឡូម៉ែត្រ ក្នុង១ម៉ោង។
- បើកបរដោយគោរពស្លាកសញ្ញាចរាចរណ៍។
- គោរពច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ និងការខាតបង់ប្រាក់កាស។
របៀបប្រើប្រាស់សៀវភៅនេះ៖
- សូមឪពុកម្តាយ ឬអាណាព្យាបាលចំណាយពេលអាន ឬនៅជាមួយកូនៗពេលអាន។
- សូមអានដោយបញ្ចេញសំឡេង បញ្ចូលមនោសញ្ចេតនា និងជួយពន្យល់ពាក្យ ព្រមទាំងអត្ថន័យដល់កូនៗ។
- សូមមេត្តាកំុសួរសំណួរទៅកូនៗ ពេលកំពុងអាន។
- សូមលើកទឹកចិត្តកូនៗឲ្យរៀនអានដោយខ្លួនឯង និងរំលឹកចំណុចសំខាន់ៗ។
- សូមលើកទឹកចិត្តកូនៗ ឲ្យធ្វើសំណួរល្បងប្រាជ្ញាបន្ទាប់ពីអានចប់ ដោយផ្តល់ឱកាសឲ្យកូនៗឆ្លើយសំណួរដោយខ្លួនឯង។
និពន្ធឡើងដោយ លោក សឿន សោភ័ណ ជាអ្នកនិពន្ធខ្មែរដែលទទួលបានការបណ្តុះបណ្តាលពីអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា។ លោកមានបទពិសោធន៍ខាងផ្នែកពិនិត្យផ្ទៀងផ្ទាត់ ជាង១៣ឆ្នាំ។
សៀវភៅនេះគូររូបភាពដោយ យុវជន លីន ដាវីត តាមកម្មវិធីក្នុងកុំព្យូទ័រ។ សព្វថ្ងៃ ដាវីតជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ