សេចក្ដីពិពណ៌នា
សម្រស់នាង
និពន្ធដោយ អ្នកស្រី ឌឹត សាវី
«ស្អាត! ស្អាតម្លេ៉ះហ្ន៎!» មានពាណិជ្ជកម្មជាច្រើនបានយកតារាម៉ូដែល និង តួកុនល្បីៗមកថតផ្សាយ។ ចុះបើបុរសៗទៅផ្សារទំនើប ស្រាប់តែឈរភ្លឹកដោយព្រោះឃើញស្រីៗញញឹមដាក់ ហើយលាន់មាត់ថា «ស្អាតមេ្ល៉ះ! ស្រស់ណាស់!» ជាដើម គឺទាក់ទងនឹងសម្រស់ហើយមែនទេ? ដូច្នេះ តើសម្រស់ជាអ្វី? តើសម្រស់ឋិតនៅលើផ្ទៃមុខ រូបរាង ឬក៏ឋិតនៅលើអត្តចរិត អាកប្បកិរិយា និង ការតស៊ូព្យាយាម? មានមនុស្សខ្លះបានឱ្យអត្ថន័យផ្សេងៗគ្នាទៅតាមផ្នត់គំនិតរបស់ខ្លួន។ សៀវភៅ «សម្រស់នាង» នឹងបង្ហាញពីភាពទន់ភ្លន់របស់នារីម្នាក់ដែលធ្លាប់តែបង្វិលចង្ក្រានមិនជុំ ទៅជាស្រ្តីម្នាក់ដែលមានភាពរឹងប៉ឹង និង ជាមេគ្រួសារដ៏ល្អ។ មិនតែប៉ុណ្ណោះ ការឈានចេញពីជីវិតឈឺចាប់ អាប់អួ ទៅរកពន្លឺនៃក្តីសង្ឃឹម គឺជាដំណាក់កាលដែលមនុស្សម្នាក់ៗពិបាកនឹងគេចចេញបាន។ សៀវភៅនេះ នឹងបង្ហាញពីស្រ្តីម្នាក់ដែលមានភាពទន់ភ្លន់ តែមិនទន់ជ្រាយនោះឡើយ ក៏បង្ហាញពីភាពរឹងប៉ឹងដែរ តែមិនរឹងទទឹងទេ។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ