សេចក្ដីពិពណ៌នា
សេរីភាពថវិការសម្រាប់គ្រួសារ
និពន្ធដោយលោក ថេង សាស្តា
សៀវភៅ សេរីភាពថវិកាសម្រាប់គ្រួសារ បានតាក់តែងនិពន្ធឡើង ក្នុងគោលបំណងស្វែងរកអស់លោកអ្នក ដែលមានបញ្ហាប្រឈមមុខខុសៗគ្នាក្នុងការគ្រប់គ្រង និង ប្រើប្រាស់ថវិកាក្នុងគ្រួសារ។
សេរីភាពថវិកា ពិតជាអាចរកឃើញនូវចំណុចខ្សោយ និងចំណុចខ្លាំងក្នុងការចាត់ចែងថវិកាប្រចាំថ្ងៃ ដើម្បីជួយរំលែកក្នុងការសម្រេចចិត្ត ដោយបានបង្ហាញនូវជម្រើសសម្រាប់អនុត្ត ដែលត្រូវនឹងស្ថានភាពរបស់លោកអ្នកបច្ចុប្បន្ន។
សេរីភាពថវិកា បានបែងចែកជា១២ច្បាប់ ដែលនឹងជួយលោកអ្នកអាចតាមដាន មើលឃើញនូវកំហុសឆ្គង និងភាពត្រឹមត្រូវនៃដំណើរការចំណូលចំណាយពេញមួយឆ្នាំ ដោយចាប់ផ្តើមពីខែមករា រហូតដល់ខែឆ្នូក្នុងបំណាច់ឆ្នាំនីមួយៗ។
បទចម្រៀងមួយចាប់ផ្តើមដោយ «លុយៗៗៗ លុយទិញស្នេហា លុយទិញចិន្តា លុយទិញសង្សារខ្ញុំហើយ» ហេតុអ្វីបានជាអ្នកខ្លះមានលុយច្រើន ខ្លះមានលុយតិច? ខ្លះមាន ខ្លះក្រ? គ្មានបញ្ហាទេ មិនថាមាន ឬក្រ ច្រើន ឬតិចទេ សំខាន់គឺរបៀបចាយលុយនោះ ថាតើវាត្រឹមត្រូវ ឬទេ។ បើដូច្នេះ តើលោកអ្នកមានបញ្ហាជាមួយនឹងការចាយវាយប្រចាំ ថ្ងៃ ជារៀងរាល់ខែដែរឬទេ? តើធ្វើយ៉ាងណាឱ្យដឹងថា ប្រាក់ចំណូលរបស់ខ្ញុំប៉ុណ្ណឹង គួរចំណាយទៅវិញប៉ុន្មានក្នុងមួយថ្ងៃៗ? គួរសន្សំទុកប៉ុន្មាន? គួរបែងចែកលុយយ៉ាងណាខ្លះ ដើម្បីអាចឱ្យមានប្រាក់សម្រាប់ទិញសម្ភារទុកសម្រាប់ប្រើបាននឹងគេ? សៀវភៅ «សេរីភាពថវិកាសម្រាប់គ្រួសារ» ជាជំនួយសម្រាប់លោកអ្នក ដោយមានចងក្រងជាច្បាប់ចំនួនដប់ពីរប្រការ នោះលោកអ្នកនឹងមិនព្រួយទេ ឱ្យតែចំណាយតាមគំរូដែលយើងខ្ញុំបានចងក្រងនៅក្នុងសៀវភៅនេះចុះ។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ