អណ្តើក កណ្តុរប្រែង កង្កែប និងពស់ថ្លាន់

10,000

ប្រភេទ​:

សេចក្ដីពិពណ៌នា

រឿង អណ្តើក កណ្តុរប្រែង កង្កែប និង​​​ពស់​​​ថ្លាន់ ចង់​​​ជួយ​​​កុមារឲ្យ​​​ចាប់​​​ផ្តើម​​​រៀន​​​ចេះគិត និង​​​ចេះ​​​ពិចារណា​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ ព្រោះ​​​ថា​​​ការ​​​ល្បួង​​​លួង​​​ ឬ​​​ពាក្យ​​​សម្តី​​​អូស​​​ទាញ​​​របស់​​​នរណា​​​ម្នាក់ អាច​​​នឹង​​​នាំ​​​ឲ្យ​​​ពួ​​ក​​​គេ​​​ជួប​​​ប្រទះ​​​បញ្ហា​​​។ ម៉្យាង​​​វិញ​​​ទៀត​​​ សៀវភៅ​​​នេះ​​​ក៏​​​នឹង​​​ជួយ​​​បណ្តុះ​​​គំនិត​​​ដល់​​​កុមារ​​​ឲ្យ​​​មាន​​​សេចក្តី​​​ស្រឡាញ់ និង​​​ជួយ​​​ណែនាំ​​​ដល់​​​អ្នក​​​ដទៃ​​​ កុំ​​​ឲ្យ​​​ប្រព្រឹត្តការ​​​អាក្រក់ ហើយ​​​នឹងចេះស្តាប់​​​ការ​​​ទូន្មាន​​​របស់​​​ឪពុក​​​ម្តាយ។​​​ មិន​​​តែ​​​ប៉ុណ្ណោះ​​​ក៏ចង់​​​ជួយ​​​កុមារ​​​ស្គាល់​​​អំពី​​​សត្វ​​​ ឈ្មោះសត្វ​​​ (សត្វ​​​ស្រុក​​​ និង​​​សត្វ​​​ព្រៃ) លក្ខណៈ និងចំណី​​​មួ​យ​​​ចំនួន​​​ដែល​​​ពពួល​​​សត្វ​​​ទាំង​​​នោះ​​​ចូល​​​ចិត្ត​​​ផងដែរ។

របៀប​​​ប្រើ​​​ប្រាស់​​​សៀវភៅ​​​នេះ៖

  • សូម​​​ឪពុក​​​ម្តាយ​​​ ឬអាណាព្យាបាល​​​ចំណាយ​​​ពេល​​​អាន​​​ ឬនៅ​​​ជាមួយ​​​កូនៗ​​​ពេល​​​អាន។
  • សូម​​​អាន​​​ដោយ​​​បញ្ចេញ​​​សំឡេង បញ្ចូល​​​មនោសញ្ចេតនា និង​​​ជួយ​​​ពន្យល់ពាក្យ​​​ ព្រម​​​ទាំង​​​អត្ថន័យ​​​ដល់​​​កូនៗ។
  • សូមមេត្តា​​​កំុ​​​សួរ​​​សំណួរ​​​ទៅ​​​កូនៗ ពេល​​​កំពុង​​​អាន។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ឲ្យរៀន​​​អាន​​​ដោយ​​​ខ្លួន​​​ឯង និង​​​រំលឹក​​​ចំណុច​​​សំខាន់ៗ។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ ឲ្យ​​​ធ្វើ​​​សំណួរ​​​ល្បង​​​ប្រាជ្ញា​​​បន្ទាប់​​​ពី​​​អាន​​​ចប់ ដោយ​​​ផ្តល់​​​ឱកាស​​​ឲ្យ​​​កូនៗ​​​ឆ្លើយ​​​សំណួរ​​​ដោយ​​​ខ្លួន​​​ឯង។

កាលណា​​​កេ្មងៗ​​​មាន​​​ទម្លាប់​​​ល្អ​​​តាំង​​​ពី​​​នៅតូច នោះ​​​ពួក​​​គេ​​​នឹងនឹក​​​ចាំ ហើយ​​​បន្ត​​​ធ្វើ​​​ទម្លាប់​​​ល្អ​​​នោះ​​​រហូត​​​ដល់​​​ចាស់ ព្រម​​​ទាំង​​​បង្រៀន​​​ទម្លាប់​​​ល្អ​​​ទាំង​​​នោះ​​​ដល់​​​កូន​​​ចៅជំនាន់​​​ក្រោយ​​​របស់​​​ពួក​​​គេ​​​។ ដូច្នេះ​​​សូម​​​មាតាបិតា និង​​​អាណា​​​ព្យាបាល​​​ មេត្តា​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ជួយ​​​បង្រៀន​​​ដល់​​​កូនៗ​​​ ក្នុង​​​កាល​​​ដែល​​​ពួក​​​គេ​​​នៅ​​​តូច​​​នៅឡើយ។

និពន្ធឡើងដោយ លោក ជឹម ទិត្យមករា និងអ្នកស្រី ហឹុម រដ្ឋា។ សព្វថ្ងៃលោក មករា បម្រើការងារនៅអង្គការគ្រឹះស្ថាន​​​ផលិតសៀវភៅ​​​ប្រភពប្រាជ្ញា រីឯអ្នកស្រី រដ្ឋា បម្រើការងារនៅអង្គការ​​​ជំហានបន្ទាប់ (NextSteps)​​​ ដែលជួយគាំទ្រ​​​ និង​​​ផ្តល់​​​ការ​​​ព្យាបាល​​​ដល់​​​កុមារ​​​កម្ពុជា ដែល​​​កំពុង​​​រស់​​​នៅ​​​ដោយ​​​មានរាង​​​កាយ​​​ទន់​​​ខ្សោយ និង​​​ពិការភាព។  នេះជា​​​សៀវភៅ​​​ទី៤ ដែលអ្នកទាំងពីរបាននិពន្ធ ហើយ​​​បោះពុម្ពផ្សាយ​​​ដោយអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា​​​។

សៀវភៅនេះគូររូបភាពដោយ យុវជន លីន ដាវីត តាមកម្មវិធីក្នុងកុំព្យូទ័រ។ សព្វថ្ងៃ ដាវីតជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ។

ការ​ពិនិត្យ​ និង​វាយ​តំលៃ

មិន​មាន​ការពិនិត្យ​ និង​វាយ​តំលៃ​ទេ

ក្លាយ​ជា​អតិថិជន​ដំបូង​បង្អស់ក្នុង​ការ​ពិនិត្យ​ និង​វាយ​តំលៃ​ “អណ្តើក កណ្តុរប្រែង កង្កែប និងពស់ថ្លាន់”

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *