សេចក្ដីពិពណ៌នា
អាពាហ៍ពិពាហ៍ដែលអ្នកប្រាថ្នា
“ជីវិតអាពាហ៍ពិពាហ៍អាចវិវឌ្ឍទៅរកភាពប្រសើរឡើង ឬយ៉ាប់យឺុនជាងមុនក៏ថាបាន។ មានន័យថាវាមិនស្ថិតនៅដដែលរហូតនោះទេ”។ ដោយបណ្ឌិត ហ្គែរី ឈែបមែន។
សៀវភៅនេះ អ្នកនិពន្ធចង់បង្ហាញពីវិធីសាស្ត្រប្រកបដោយតម្រិះប្រាជ្ញា និងមានមូលហេតុសមហេតុសមផលក្នុងការកសាងការរួបរួមពិតប្រាកដមួយខាងផ្នែកអារម្មណ៍ និងភាពជាក់ស្តែង។ អ្នកនិពន្ធ ជួយផ្តល់ចម្លើយមួយចំនួនជូនចំពោះប្តីប្រពន្ធ ដូចខាងក្រោម៖
- ហេតុអ្វីបានជាប្តី ឬប្រពន្ធរបស់ខ្ញុំមិនកែ?
- តើយើងអាចបញ្ឈប់ការឈ្លោះប្រកែកគ្នាពីរឿងប្រាក់កាសបានដោយរបៀបណា?
- តើមានវិធីណាដែលធ្វើឲ្យគាត់ស្តាប់ខ្ញុំ?
- ចុះបើខ្្ញុំខិតខំប្រឹងប្រែងដើម្បីជីវិតអាពាហ៍ពិពាហ៍តែម្នាក់ឯង តើទៅជាយ៉ាងណាវិញ?
សុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍ មិនមែនកើតឡើងដោយស្វ័យប្រវត្តិទេ។ ចូរបោះជំហានដំបូងនៅថ្ងៃនេះ ឆ្ពោះទៅរកជីវិតអាពាហ៍ពិពាហ៍ដែលអ្នកប្រាថ្នាចង់បាន!
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ