សេចក្ដីពិពណ៌នា
សៀវភៅ ប្រាក់ ២០០០រៀល ចង់លើកទឹកចិត្តក្មេងៗឲ្យដឹងថា ទ្រព្យសម្បត្តិពិតប្រាកដ មិនសំដៅលើប្រាក់តិច ឬច្រើននោះទេ ប៉ុន្តែចង់សំដៅទៅលើសេចក្តីស្រឡាញ់ ការយកចិត្តទុក និងចេះចែករំលែកដល់គ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះ សៀវភៅនេះក៏ចង់បង្រៀនកុមារឲ្យរៀនស្កប់ចិត្ត និងពេញចិត្តចំពោះអ្វីដែលខ្លួនមាន។
របៀបប្រើប្រាស់សៀវភៅនេះ៖
- សូមឪពុកម្តាយ ឬអាណាព្យាបាលចំណាយពេលអាន ឬនៅជាមួយកូនៗពេលអាន។
- សូមអានដោយបញ្ចេញសំឡេង បញ្ចូលមនោសញ្ចេតនា និងជួយពន្យល់ពាក្យ ព្រមទាំងអត្ថន័យដល់កូនៗ។
- សូមមេត្តាកំុសួរសំណួរទៅកូនៗ ពេលកំពុងអាន។
- សូមលើកទឹកចិត្តកូនៗឲ្យរៀនអានដោយខ្លួនឯង និងរំលឹកចំណុចសំខាន់ៗ។
- សូមលើកទឹកចិត្តកូនៗ ឲ្យធ្វើសំណួរល្បងប្រាជ្ញាបន្ទាប់ពីអានចប់ ដោយផ្តល់ឱកាសឲ្យកូនៗឆ្លើយសំណួរដោយខ្លួនឯង។
រឿងនេះនិពន្ធឡើងដោយ អ្នកគ្រូ លី ពូ វ៉ាន់ រេបិកា ជាបេសកជនមកពីប្រទេសសឹង្ហបុរី។ អ្នកគ្រូបានបម្រើព្រះនៅប្រទេសកម្ពុជា ជាច្រើនឆ្នាំមកហើយ។ សព្វថ្ងៃអ្នកគ្រូកំពុងបម្រើព្រះនៅស្រុកខ្មែរ។ នេះជាសៀវភៅទី១ ដែលអ្នកគ្រូបាននិពន្ធ ហើយបោះពុម្ពផ្សាយដោយអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា។
សៀវភៅនេះគូររូបភាពដោយ យុវជន លីន ដាវីត តាមកម្មវិធីក្នុងកុំព្យូទ័រ។ សព្វថ្ងៃ ដាវីតជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ