សេចក្ដីពិពណ៌នា
សៀវភៅ កូនឆ្មាអើយ! មានរឿងអីបានជាធ្វើឲ្យឯងខឹង? កុមារជាច្រើននៅក្នុងប្រទេសកម្ពុជា មានការឈឺចាប់ខាងផ្លូវចិត្តយ៉ាងខ្លាំង ដោយសារការបាត់បង់ឪពុកម្តាយ ឬអ្នកថែរក្សាជាទីស្រឡាញ់។ សៀវភៅកុមារពីរភាសានេះ បានរៀបរាប់ប្រាប់ពីរឿងរបស់ភប់ភី ជាកូនឆ្មាតូចមួយដែលទើបតែបាត់បង់ឪពុកនៅក្នុងពេលដ៏ឆាប់។ សៀវភៅនេះងាយស្រួលអាន ហើយអាចជាផ្លូវមួយឲ្យកុមារឯទៀតៗ ចេះចែកចាយពីការបាត់បង់ផ្ទាល់ខ្លួនរបស់ពួកគេ ជាមួយនឹងមនុស្សចាស់ ដែលគេជឿទុកចិត្ត។
សៀវភៅនេះនិពន្ធឡើងដោយ៖ លឹម ធីវ៉ាន់ ប៊ូ វណ្ណារី សេង សុភាព គឹម កក្កដា និងឡយ ដៀប។ អ្នកនិពន្ធទាំងនេះ បានចូលរួមកម្មវិធីបណ្តុះបណ្តាលស្តីអំពី ជំនាញប្រឹក្សាយោបល់បែបប្រព័ន្ធជាចង្កោម សម្រាប់កុមារងាយរងគ្រោះ និងការធ្វើអភិបាលកិច្ចជាក់ស្តែងលើការប្រឹក្សាយោបល់។ សៀវភៅនេះបានទទួលសិទ្ធិបោះពុម្ពផ្សាយដោយអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា។
សៀវភៅនេះគូររូបភាពដោយ មាស ពន្លឺ និងមឿន ស្រីឆន។ អ្នកទាំងពីរមានអំណោយទាន និងបានទទួលការហ្វឹកហ្វឺនជាវិចិត្រករ។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ