ស្នេហ៍វិសុទ្ធ

12,000

​​​…ណែនាំ​​​យុវវ័យ​​​ឲ្យ​​​ស្គាល់​​​ និង​​​ចង​​​ចាំ​​​ពី​​​តម្លៃ​​​ដែល​​​ខ្លួន​​​កំពុង​​​មាន ហើយ​​​ការ​​​ពារ​​​វា​​​កុំ​​​ឲ្យ​​​គេ​​​ជាន់់​​​ឈ្លី។

ប្រភេទ​:

សេចក្ដីពិពណ៌នា

ស្នេហ៍​វិសុទ្ធ

ខ្មែរ​​​យើង​​​មាន​​​ពាក្យ​​​មួយ​​​ឃ្លា​​​ពោលថា កុលាប​​​តែង​​​មាន​​​បន្លា ស្នេហាតែង​​​មាន​​​ឧបសគ្គ កុក​​​ហើរ​​​​​លើ​​​មេឃ​​​គង់​​​ជាប់​​​អន្ទាក់ ស្នេហា​​​លួច​​​លាក់​​​គង់​​​មាន​​​គេដឹង។ ចុះ​​​បើ​​​ដឹង​​​ថា​​​មាន​​​បន្លាហើយ ម្តេច​​​បាន​​​ជា​​​បណ្តោយ​​​ឲ្យ​​​មុត​​​ ឲ្យ​​​ចាក់​​​ដៃ​​​ទៀត ព្រោះ​​​ស្នេហា គឺ​​​ជាបង្អែម​​​ជីវិត​​​មួយ​​​បែប​​​ ដែល​​​មនុស្ស​​​សត្វ​​​ទាំង​​​ឡាយ​​​មិន​​​អាច​​​គេច​​​ផុត​​​យ៉ាង​​​ងាយ​​​នោះឡើយ។ មាន​​​មតិ​​​ខ្លះ​​​បាន​​​និយាយ​​​ថា យើង​​​មិន​​​គួរ​​​បបួល​​​យុវវ័យ​​​និយាយ​​​ពី​​​ស្នេហារ​​​ឡើយ ព្រោះ​​​នាំ​​​ឲ្យ​​​ក្មេង​​​ព្រើល។ តែ​​​តាម​​​ពិត​​​ទៅ វា​​​គឺ​​​ជាការ​​​មួយដែល​​​ជួយការ​​​ពារ​​​សុវត្ថិភាព​​​ដល់​​​ពួក​​​គេ​​​បាន​​​ច្រើន​​​ទៅ​​​វិញទេ។ ការ​​​នាំ​​​យុវវ័យ​​​ឲ្យ​​​ស្គាល់​​​ពី​​​រឿង​​​ស្នេ​​​ហា​​​ ពិភាក្សា​​​ពី​​​បញ្ហា​​​ស្នេហា ដោះ​​​ស្រាយ​​​បញ្ហា​​​ស្នេហា ផ្តល់​​​ប្រឹក្សា​​​រឿង​​​ស្នេហា គឺ​​​ជួយ​​​ឲ្យ​​​យុវវ័យ​​​យើង​​​សុាំ​​​ថ្នឹក ពោ​​​លនៅពេល​ដែល​​​ជួប​​​វិបត្តិ​​​ស្នេហ៍ គេ​​​ចេះ​​​ដោះស្រាយ​​​ដោយ​​​ប្រាជ្ញា​​​របស់​​​ខ្លួន។ សៀវភៅ​​​នេះ មាន​​​ពន្យល់​​​ពី​​​ទំនាក់​​​ទំនង​​​របស់​​​យុវវ័យ ជាពិសេស​​​រវាង​​​យុវជន និង​​​យុវនារី​​​ រវាង​​​យុវវ័យ និង​​​ឪពុក​​​ម្តាយ រវាង​​​យុវវ័យ និង​​​គ្រូ ឬ​​​ចាស់​​​ព្រឹទ្ធា​​​ចារ្យ​​​ ព្រម​​​ទាំង​​​ផ្តល់​​​ប្រឹក្សា​​​យ៉ាង​​​ល្អ​​​សម្រាប់​​​លោក​​​អ្នក​​​ក្នុង​​​ការ​​​រស់​​​នៅ ​​ថែម​​​ទាំង​​​មាន​​ឧទាហរណ៍​​​មួយ​​​ចំនួន​​​ដែល​​​ជួយ​​​ដល់​​​លោក​​​អ្នក​​​ឲ្យ​​​បាន​​​យល់​​​បន្ថែម​​​ទៀត​​​ដែរ។ លើស​​​ពី​​​នេះ​​​ទៅ​​​ទៀត សៀវភៅ​​​នេះ​​​បាន​​​ណែនាំ​​​យុវវ័យ​​​ឲ្យ​​​ស្គាល់​​​ និង​​​ចង​​​ចាំ​​​ពី​​​តម្លៃ​​​ដែល​​​ខ្លួន​​​កំពុង​​​មាន ហើយ​​​ការ​​​ពារ​​​វា​​​កុំ​​​ឲ្យ​​​គេ​​​ជាន់់​​​ឈ្លី។

ការ​ពិនិត្យ​ និង​វាយ​តំលៃ

មិន​មាន​ការពិនិត្យ​ និង​វាយ​តំលៃ​ទេ

ក្លាយ​ជា​អតិថិជន​ដំបូង​បង្អស់ក្នុង​ការ​ពិនិត្យ​ និង​វាយ​តំលៃ​ “ស្នេហ៍វិសុទ្ធ”

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *