សេចក្ដីពិពណ៌នា
ព្រះគម្ពីរមាន៦៦កណ្ឌ ដែលបានសរសេរដោយមនុស្ស៤០នាក់ ក្នុងរយៈពេលជិត២០០០ឆ្នាំ។ កណ្ឌទាំងនោះសរសេរជាពីរភាសាដោយអក្សរសិល្ប៍ច្រើនបែបផ្សេងៗគ្នា។ ព្រះគម្ពីរ ជាសៀវភៅដែលលក់ដាច់ច្រើនជាងគេនៅលើសកលលោក និងបានផលិតស្ទើរតែរាប់ពុំអស់នៅក្នុងទម្រង់នៃការផលិត ការបកប្រែ និងភាសាផ្សេងៗគ្នា។ មានសាសនាជាច្រើនក៏ប្រើព្រះគម្ពីរគ្រីស្ទបរិស័ទនេះដែរ ដូចជាសាសនាយូដា និងសាសនាអ៊ីស្លាម។ ដូច្នេះ ព្រះគម្ពីរពិតជាសៀវភៅមិនធម្មតាទេ ប៉ុន្តែតើយើងអាចចាប់ផ្តើមអាន និងយល់ព្រះគម្ពីរទាំងមូលឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ដោយរបៀបណាបាន?
លោក ហ្វន រ៉ូបឺត បានសរសេរពីវិសាលភាពគម្រោងព្រះជាម្ចាស់ ដើម្បីបង្ហាញពីរបៀបដែលផ្នែកផ្សេងគ្នានៃព្រះគម្ពីរ សុីគ្នានៅក្នុងបាវចនានៃនគរព្រះ នៅក្នុងសេចក្តីសង្ខេបដ៏ល្អរបស់លោក។ លោកក៏បានផ្តល់ឲ្យយើងទាំងការលើកទឹកចិត្ត និងឧទាហរណ៍ជាច្រើន ដើម្បីអានដោយមានទំនុកចិត្ត និងការយល់ដឹង។ លោកបាននាំយើងទៅដល់ប្រធានបទសំខាន់ជាងគេនៃព្រះគម្ពីរ គឺជាព្រះយេស៊ូវគ្រីស្ទ និងសេចក្តីសង្គ្រោះ ដែលព្រះជាម្ចាស់ផ្តល់ឲ្យយើងតាមរយៈទ្រង់។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ