សេចក្ដីពិពណ៌នា
សៀវភៅនេះនឹងជួយកូនៗរបស់លោកអ្នកដូចជា៖
- ជួយកុមារឲ្យចេះចែកចាយអ្វីៗ ដែលខ្លួនមានដល់អ្នកដទៃ។
- កុំរហ័សចោទប្រកាន់គេឯង ដោយគ្មានមូលហេតុ។
- ពេលដឹងខ្លួនថាធ្វើខុស ត្រូវចេះសុំទោសដល់អ្នកដែលយើងបានធ្វើខុសនោះ។
របៀបប្រើប្រាស់សៀវភៅនេះ៖
- សូមឪពុកម្តាយ ឬអាណាព្យាបាលចំណាយពេលអាន ឬនៅជាមួយកូនៗពេលអាន។
- សូមអានដោយបញ្ចេញសំឡេង បញ្ចូលមនោសញ្ចេតនា និងជួយពន្យល់ពាក្យ ព្រមទាំងអត្ថន័យដល់កូនៗ។
- សូមមេត្តាកំុសួរសំណួរទៅកូនៗ ពេលកំពុងអាន។
- សូមលើកទឹកចិត្តកូនៗឲ្យរៀនអានដោយខ្លួនឯង និងរំលឹកចំណុចសំខាន់ៗ។
- សូមលើកទឹកចិត្តកូនៗ ឲ្យធ្វើសំណួរល្បងប្រាជ្ញាបន្ទាប់ពីអានចប់ ដោយផ្តល់ឱកាសឲ្យកូនៗឆ្លើយសំណួរដោយខ្លួនឯង។
សៀវភៅនេះនិពន្ធឡើងដោយ អ្នកស្រី ឌឹត សាវី ជាអ្នកនិពន្ធខ្មែរដែលទទួលបានការបណ្តុះបណ្តាលពីអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា និងស្ថាប័នផ្សេងៗជាច្រើនទៀត ទំាងនៅក្នុងស្រុក និងក្រៅស្រុកផងដែរ។ អ្នកស្រី បានបម្រើព្រះក្នុងព័ន្ធកិច្ចកុមារប្រហែលជិត១០ឆ្នាំ និងបានសរសេរសៀវភៅជាច្រើន។
សៀវភៅនេះគូររូបភាពដោយ យុវជន លីន ដាវីត តាមកម្មវិធីក្នុងកុំព្យូទ័រ។ សព្វថ្ងៃ ដាវីតជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ