បានល្អធ្វើល្អ(អង់គ្លេស)

23,800

… នៅ​ពេល​យើង​ឃើញ​សៀវ​ភៅ​ដែល​មាន​ចំណង​ជើង​ថា​ ​«បាន​ ល្អ ​ធ្វើ​ល្អ​» ​ធ្វើ​ឲ្យ​​យើង​ឆ្ងល់ ហេតុ​អ្វី​ចំណង​ជើង​សៀវភៅ​ នេះ​ផ្ទុយ​ពី​អ្វី​ដែល​យើង​ធ្លាប់​ដឹង​ទៅវិញ។ ចម្ងល់​នេះ​ បាន​បក​ស្រាយ​​យ៉ាង​ពិស្តារ​​នៅ​​ក្នុងសៀវភៅ​«បានល្អ ធ្វើល្អ»

សេចក្ដីពិពណ៌នា

បាន​ល្អ​ធ្វើ​ល្អ (សៀវភៅអត្ថាធិប្បាយកណ្ឌរ៉ូម)

និពន្ធដោយ លោក ចេឌី. ក្រោលី

នៅ​ស្រុក​ខ្មែរ​ ក៏​ដូច​នៅ​បណ្តា​ប្រទេស​ជា​ច្រើន​នៃ​អាសីុ​អាគ្នេយ៍​ដែរ យើងធ្លាប់តែឮថា «ធ្វើល្អបានល្អ» និង «ធ្វើអាក្រក់បានអាក្រក់»​ ហើយគ្រប់គ្នាបានឮ និង សុទ្ធ​តែ​ចង​ចាំ​ឃ្លា​នេះ​តាំង​ពី​ដឹង​ក្តី​មក​ម្លេ៉ះ។ ឃ្លានេះ​ទាក់​ទង​ទៅ​នឹង​រឿង​កម្ម​ពៀរ បើ​មនុស្ស​ណា​ម្នាក់​ធ្វើល្អ​ នោះ​គេ​នឹង​ទទួល​បាន​ផល​ល្អ​មក​វិញ ទាំង​នៅ​ក្នុង​ជីវិត​នេះ​និង ទៅ​ដល់​ជាតិ​ក្រោយ​ទៀត គឺថា​មុន​ដំបូង​អ្នក​ត្រូវ​ខំ​ប្រឹង ដោយ​ខ្លួន​ឯង​សិន ​បន្ទាប់​មក​អ្នក​នឹង​ទទួល​បាន​សេចក្តី​សង្គ្រោះ ប៉ុន្តែ​នៅ​ពេល​យើង​ឃើញ​សៀវ​ភៅ​ដែល​មាន​ចំណង​ជើង​ថា​ ​«បាន​ ល្អ ​ធ្វើ​ល្អ​» ​ធ្វើ​ឲ្យ​​យើង​ឆ្ងល់ ហេតុ​អ្វី​ចំណង​ជើង​សៀវភៅ​ នេះ​ផ្ទុយ​ពី​អ្វី​ដែល​យើង​ធ្លាប់​ដឹង​ទៅវិញ។ ចម្ងល់​នេះ​ បាន​បក​ស្រាយ​​យ៉ាង​ពិស្តារ​​នៅ​​ក្នុងសៀវភៅ​«បានល្អ ធ្វើល្អ»។ តាម​​ពិត ​សៀវភៅ​នេះ​រៀប​រាប់​អំពី​ផ្នែកធំ​ពីរ​នៃ​កណ្ឌ​រ៉ូម ​គឺ​ចាប់​ពី​ដើម​ជំពូក រហូត​ដល់​ចប់ ​ហើយ​នៅក្នុងផ្នែក​ធំ​ទាំង​ពីរ​នេះ​ចែក​ចេញ​ជា​បី​ផ្នែក ​និង ​បួន​ផ្នែក​ទៀត​ ដែល​ជួយ​ឲ្យ​អ្នក​សិក្សា​ស្រាវ​ជ្រាវ ជាគ្រូ​គង្វាល ​អ្នក​ដឹក​នាំ​ក្រុម​ជំនុំ​ បាន​យល់​ច្បាស់​ពី​កណ្ឌ​រ៉ូម។

ការ​ពិនិត្យ​ និង​វាយ​តំលៃ

មិន​មាន​ការពិនិត្យ​ និង​វាយ​តំលៃ​ទេ

ក្លាយ​ជា​អតិថិជន​ដំបូង​បង្អស់ក្នុង​ការ​ពិនិត្យ​ និង​វាយ​តំលៃ​ “បានល្អធ្វើល្អ(អង់គ្លេស)”

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *