សេចក្ដីពិពណ៌នា
បានល្អធ្វើល្អ (សៀវភៅអត្ថាធិប្បាយកណ្ឌរ៉ូម)
និពន្ធដោយ លោក ចេ. ឌី. ក្រោលី
នៅស្រុកខ្មែរ ក៏ដូចនៅបណ្តាប្រទេសជាច្រើននៃអាសីុអាគ្នេយ៍ដែរ យើងធ្លាប់តែឮថា «ធ្វើល្អបានល្អ» និង «ធ្វើអាក្រក់បានអាក្រក់» ហើយគ្រប់គ្នាបានឮ និង សុទ្ធតែចងចាំឃ្លានេះតាំងពីដឹងក្តីមកម្លេ៉ះ។ ឃ្លានេះទាក់ទងទៅនឹងរឿងកម្មពៀរ បើមនុស្សណាម្នាក់ធ្វើល្អ នោះគេនឹងទទួលបានផលល្អមកវិញ ទាំងនៅក្នុងជីវិតនេះនិង ទៅដល់ជាតិក្រោយទៀត គឺថាមុនដំបូងអ្នកត្រូវខំប្រឹង ដោយខ្លួនឯងសិន បន្ទាប់មកអ្នកនឹងទទួលបានសេចក្តីសង្គ្រោះ ប៉ុន្តែនៅពេលយើងឃើញសៀវភៅដែលមានចំណងជើងថា «បាន ល្អ ធ្វើល្អ» ធ្វើឲ្យយើងឆ្ងល់ ហេតុអ្វីចំណងជើងសៀវភៅ នេះផ្ទុយពីអ្វីដែលយើងធ្លាប់ដឹងទៅវិញ។ ចម្ងល់នេះ បានបកស្រាយយ៉ាងពិស្តារនៅក្នុងសៀវភៅ«បានល្អ ធ្វើល្អ»។ តាមពិត សៀវភៅនេះរៀបរាប់អំពីផ្នែកធំពីរនៃកណ្ឌរ៉ូម គឺចាប់ពីដើមជំពូក រហូតដល់ចប់ ហើយនៅក្នុងផ្នែកធំទាំងពីរនេះចែកចេញជាបីផ្នែក និង បួនផ្នែកទៀត ដែលជួយឲ្យអ្នកសិក្សាស្រាវជ្រាវ ជាគ្រូគង្វាល អ្នកដឹកនាំក្រុមជំនុំ បានយល់ច្បាស់ពីកណ្ឌរ៉ូម។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ