Sokha Rides a Motorbike

$2.50

សៀវភៅ​​​ សុខា​​​ជិះម៉ូតូ ចង់​​​ចូល​​​រួម​​​ចំណែក​​​ក្នុង​​​ការលើក​​​ទឹកចិត្ត​​​ដល់​​​ឪពុក​​​ម្តាយ​​​ ឬអាណាព្យាបាល ក្នុង​​​ការ​​​ណែនាំ​​​កូន​​​ឲ្យ​​​គោរព​​​ច្បាប់​​​ចរាចរណ៍ និង​​​យល់​​​ដឹង​​​ពី​​​សារៈសំខាន់​​​ពីការ​​​ពាក់​​​មួក​​​សុវត្ថិភាព​​​ ពេល​​​ជិះម៉ូតូ។ ចេះផ្លាស់​​​ប្តូរទម្លាប់។ លើស​​​ពីនេះទៅទៀត​​​ គឺស្គាល់​​​ពី​​​សេចក្តី​​​ស្រឡាញ់​​​ និង​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​របស់​​​ឪពុក​​​ម្តាយ​​​ និង​​​អាណា​​​ព្យាបាល។

របៀប​​​ប្រើ​​​ប្រាស់​​​សៀវភៅ​​​នេះ៖

  • សូម​​​ឪពុក​​​ម្តាយ​​​ ឬអាណាព្យាបាល​​​ចំណាយ​​​ពេល​​​អាន​​​ ឬនៅ​​​ជាមួយ​​​កូនៗ​​​ពេល​​​អាន។
  • សូម​​​អាន​​​ដោយ​​​បញ្ចេញ​​​សំឡេង បញ្ចូល​​​មនោសញ្ចេតនា និង​​​ជួយ​​​ពន្យល់ពាក្យ​​​ ព្រម​​​ទាំង​​​អត្ថន័យ​​​ដល់​​​កូនៗ។
  • សូមមេត្តា​​​កំុ​​​សួរ​​​សំណួរ​​​ទៅ​​​កូនៗ ពេល​​​កំពុង​​​អាន។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ឲ្យរៀន​​​អាន​​​ដោយ​​​ខ្លួន​​​ឯង និង​​​រំលឹក​​​ចំណុច​​​សំខាន់ៗ។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ ឲ្យ​​​ធ្វើ​​​សំណួរ​​​ល្បង​​​ប្រាជ្ញា​​​បន្ទាប់​​​ពី​​​អាន​​​ចប់ ដោយ​​​ផ្តល់​​​ឱកាស​​​ឲ្យ​​​កូនៗ​​​ឆ្លើយ​​​សំណួរ​​​ដោយ​​​ខ្លួន​​​ឯង។

កាលណា​​​កេ្មងៗ​​​មាន​​​ទម្លាប់​​​ល្អ​​​តាំង​​​ពី​​​នៅតូច នោះ​​​ពួក​​​គេ​​​នឹងនឹក​​​ចាំ ហើយ​​​បន្ត​​​ធ្វើ​​​ទម្លាប់​​​ល្អ​​​នោះ​​​រហូត​​​ដល់​​​ចាស់ ព្រម​​​ទាំង​​​បង្រៀន​​​ទម្លាប់​​​ល្អ​​​ទាំង​​​នោះ​​​ដល់​​​កូន​​​ចៅជំនាន់​​​ក្រោយ​​​របស់​​​ពួក​​​គេ​​​។ ដូច្នេះ​​​សូម​​​មាតាបិតា និង​​​អាណា​​​ព្យាបាល​​​ មេត្តា​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ជួយ​​​បង្រៀន​​​ដល់​​​កូនៗ​​​ ក្នុង​​​កាល​​​ដែល​​​ពួក​​​គេ​​​នៅ​​​តូច​​​នៅឡើយ។

និពន្ធឡើងដោយ លោក ជឹម ទិត្យមករា និងអ្នកស្រី ហឹុម រដ្ឋា។ សព្វថ្ងៃលោក មករា បម្រើការងារនៅអង្គការគ្រឹះស្ថាន​​​ផលិតសៀវភៅ​​​ប្រភពប្រាជ្ញា រីឯអ្នកស្រី រដ្ឋា បម្រើការងារនៅអង្គការ​​​ជំហានបន្ទាប់ (NextSteps)​​​ ដែលជួយគាំទ្រ​​​ និង​​​ផ្តល់​​​ការ​​​ព្យាបាល​​​ដល់​​​កុមារ​​​កម្ពុជា ដែល​​​កំពុង​​​រស់​​​នៅ​​​ដោយ​​​មានរាង​​​កាយ​​​ទន់​​​ខ្សោយ និង​​​ពិការភាព។  នេះជា​​​សៀវភៅ​​​ទី២ ដែលអ្នកទាំងពីរបាននិពន្ធ ហើយ​​​បោះពុម្ពផ្សាយ​​​ដោយអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា​​​។

សៀវភៅនេះគូររូបភាពដោយ បណ្ឌិត សេង វ៉ាន់ម៉ារ៉េន តាមកម្មវិធីក្នុងកុំព្យូទ័រ។ សព្វថ្ងៃ លោករស់​​​នៅ​​​ប្រទេសជប៉ុន។

Category:

Description

Sokha Rides a Motorbike wants to help the children and the parent to follow and acknowledge the important of traffic law. It also encourage the family to ware helmets​​​ every time they ride and/or drive a motorbike. Moreover, it helps the children to receive love and take-care from their parent as well.

Reviews

There are no reviews yet.

Be the first to review “Sokha Rides a Motorbike”

Your email address will not be published. Required fields are marked *