សេចក្ដីពិពណ៌នា
សៀវភៅនេះនឹងជួយកូនៗរបស់លោកអ្នកដូចជា៖
- ជួយបង្រៀនកុមារឲ្យមានភាពស្មោះត្រង់ក្នុងការរស់នៅ។
- ជួយបង្រៀនកុមារឲ្យរៀនទទួលស្គាល់កំហុស ដែលបានប្រព្រឹត្តសុខ។
- ជួយបង្រៀនកុមារឲ្យចេះនិយាយពាក្យសូមទោសនៅពេលធ្វើខុស។
របៀបប្រើប្រាស់សៀវភៅនេះ៖
- សូមឪពុកម្តាយ ឬអាណាព្យាបាលចំណាយពេលអាន ឬនៅជាមួយកូនៗពេលអាន។
- សូមអានដោយបញ្ចេញសំឡេង បញ្ចូលមនោសញ្ចេតនា និងជួយពន្យល់ពាក្យ ព្រមទាំងអត្ថន័យដល់កូនៗ។
- សូមមេត្តាកំុសួរសំណួរទៅកូនៗ ពេលកំពុងអាន។
- សូមលើកទឹកចិត្តកូនៗឲ្យរៀនអានដោយខ្លួនឯង និងរំលឹកចំណុចសំខាន់ៗ។
- សូមលើកទឹកចិត្តកូនៗ ឲ្យធ្វើសំណួរល្បងប្រាជ្ញាបន្ទាប់ពីអានចប់ ដោយផ្តល់ឱកាសឲ្យកូនៗឆ្លើយសំណួរដោយខ្លួនឯង។
សៀវភៅនេះនិពន្ធឡើងដោយ អ្នកនាង យឹម ហាណា ជាអ្នកនិពន្ធខ្មែរដែលទទួលបានការបណ្តុះបណ្តាលពីអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា។ អ្នកស្រីជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកព័ន្ធកិច្ចគ្រីស្ទាន នៅសាលាព្រះគម្ពីរភ្នំពេញ ជំនាន់ទី២២។
សៀវភៅនេះគូររូបភាពដោយ យុវជន លីន ដាវីត តាមកម្មវិធីក្នុងកុំព្យូទ័រ។ សព្វថ្ងៃ ដាវីតជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ