ខ្ញុំចង់ចូលវាំង

10,000

ប្រភេទ​:

សេចក្ដីពិពណ៌នា

សៀវភៅ ខ្ញុំ​​​ចង់​​​ចូល​​​វាំង នឹង​​​ជួយ​​​ដល់​​​ក្មេងៗ​​​ឲ្យ​​​ចេះ​​​មាន​​​ទម្លាប់​​​ល្អ ឲ្យ​​​ចេះ​​​មាន​​​គំនិត​​​ស្រមៃ​​​ចំពោះ​​​អ្វី​​​ដែល​​​ខ្លួន​​​ចង់​​​ទៅ​​​ដល់​​​នៅ​​​ថ្ងៃ​​​អនាគត ដោយ​​​ការ​​​តស៊ូ​​​ព្យាយាម អត់​​​ធ្មត់ ទោះ​​​បី​​​លំបាក​​​ ​​​ឬ​​​មានឧបសគ្គ​​​នៅចំពោះ​​​មុខ​​​ក្តី។ សៀវភៅនេះ​​​លើក​​​ទឹក​​​ចិត្ត​​​ដល់​​​កុមារ​​​ឲ្យ​​​ខិតខំ​​​ធ្វើ​​​ការងារ សម្លឹង​​​ឆ្ពោះទៅ​​​គោលដៅ ដែល​​​ជា​​​ក្តី​​​ស្រមៃ​​​របស់​​​ខ្លួន ប្រសើរ​​​ជា​​​ស្តាប់​​​ពាក្យ​​​សើច​​​ំអក​​​ពី​​​មិត្ត​​​ភក្តិ និង​​​អ្នក​​​ដទៃ។​​​

របៀប​​​ប្រើ​​​ប្រាស់​​​សៀវភៅ​​​នេះ៖

  • សូម​​​ឪពុក​​​ម្តាយ​​​ ឬអាណាព្យាបាល​​​ចំណាយ​​​ពេល​​​អាន​​​ ឬនៅ​​​ជាមួយ​​​កូនៗ​​​ពេល​​​អាន។
  • សូម​​​អាន​​​ដោយ​​​បញ្ចេញ​​​សំឡេង បញ្ចូល​​​មនោសញ្ចេតនា និង​​​ជួយ​​​ពន្យល់ពាក្យ​​​ ព្រម​​​ទាំង​​​អត្ថន័យ​​​ដល់​​​កូនៗ។
  • សូមមេត្តា​​​កំុ​​​សួរ​​​សំណួរ​​​ទៅ​​​កូនៗ ពេល​​​កំពុង​​​អាន។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ឲ្យរៀន​​​អាន​​​ដោយ​​​ខ្លួន​​​ឯង និង​​​រំលឹក​​​ចំណុច​​​សំខាន់ៗ។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ ឲ្យ​​​ធ្វើ​​​សំណួរ​​​ល្បង​​​ប្រាជ្ញា​​​បន្ទាប់​​​ពី​​​អាន​​​ចប់ ដោយ​​​ផ្តល់​​​ឱកាស​​​ឲ្យ​​​កូនៗ​​​ឆ្លើយ​​​សំណួរ​​​ដោយ​​​ខ្លួន​​​ឯង។

រឿងនេះនិពន្ធឡើងដោយ លោកគ្រូ ឡៅ ប៉ាក់ សួន លោកជាបេសកជនមកពីប្រទេសសឹង្ហបុរី។ លោក និង​​​ភរិយាបានបម្រើព្រះនៅប្រទេសកម្ពុជា ពីឆ្នាំ១៩៩៩២០០៤។  នេះជា​​​សៀវភៅ​​​ទី២ ដែលលោកបាននិពន្ធ ហើយ​​​បោះពុម្ពផ្សាយ​​​ដោយអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា​​​។

សៀវភៅនេះគូររូបភាពដោយ កញ្ញា សូ លី ឡៅ ជានិស្សិតផ្នែកសិល្បៈគំនូរ។ បច្ចុប្បន្ន កញ្ញារស់​​​នៅ​​​ក្នុង​​​ប្រទេស អូស្ត្រាលី រដ្ឋញ៉ូសៅវ៉េល (New South Wales, Australia)

ការ​ពិនិត្យ​ និង​វាយ​តំលៃ

មិន​មាន​ការពិនិត្យ​ និង​វាយ​តំលៃ​ទេ

ក្លាយ​ជា​អតិថិជន​ដំបូង​បង្អស់ក្នុង​ការ​ពិនិត្យ​ និង​វាយ​តំលៃ​ “ខ្ញុំចង់ចូលវាំង”

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *