ខ្ញុំចង់ហើរនៅពេលថ្ងៃ

10,000

ប្រភេទ​:

សេចក្ដីពិពណ៌នា

សៀវភៅ ខ្ញុំចង់​​​ហើរ​​​នៅពេល​​​ថ្ងៃ នឹង​​​ជួយ​​​បង្រៀន​​​ក្មេងៗ​​​ឲ្យ​​​ចេះបង្កើតគំនិត ថាតើ​​​ពួកគេចង់​​​ធ្វើ​​​អ្វី និង​​​ក្លាយ​​​ជា​​​អ្វីនៅ​​​ពេល​​​អនាគត ទោះ​​​បី​​​គេ​​​កើត​​​មក​​​ក្នុង​​​គ្រួសារ​​​មិន​​​ល្អ ឬគ្រួសារ​​​ដែល​​​គ្មាន​​​ការ​​​សិក្សា​​​ខ្ពង់​​​ខ្ពស់ ឬ​​​ជា​​​គ្រួសារ​​​ដែល​​​មាន​​​ជីវភាព​​​ក្រីក្រ។ សៀវភៅនេះ​​​ចង់​​​ប្រាប់​​​ឲ្យ​​​​​​ក្មេងៗដឹង​​​ថា​​​ ពួកគេ​​​អាច​​​ជ្រើស​​​ធ្វើ​​​ជាមនុស្ស​​​ល្អ មនុស្ស​​​ស្មោះ​​​ត្រង់ និង​​​មនុស្ស​​​ខិតខំសិក្សា​​​ ​​​ដើម្បីក្លាយ​​​ជាមនុស្ស​​​ដ៏​​​ល្អ​​​នៅ​​​ក្នុង​​​សហគមន៍ នៅក្នុង​​​សង្គម និង​​​នៅក្នុង​​​សហគមន៍អាស៊ាន ក៏​​​ដូច​​​ជា​​​នៅ​​​លើ​​​ពិភពលោកទាំង​​​មូល។ លើសពីនេះ​​​ទៅ​​​ទៀត គឺ​​​ចង់​​​ណែនាំ​​​ក្មេងៗ​​​ឲ្យ​​​ចេះ​​​លើក​​​ទឹកចិត្ត​​​ និង​​​ជួយ​​​ដល់​​​អ្នក​​​ដទៃ​​​ឲ្យ​​​បាន​​​ប្រសើរ​​​ឡើង។

របៀប​​​ប្រើ​​​ប្រាស់​​​សៀវភៅ​​​នេះ៖

  • សូម​​​ឪពុក​​​ម្តាយ​​​ ឬអាណាព្យាបាល​​​ចំណាយ​​​ពេល​​​អាន​​​ ឬនៅ​​​ជាមួយ​​​កូនៗ​​​ពេល​​​អាន។
  • សូម​​​អាន​​​ដោយ​​​បញ្ចេញ​​​សំឡេង បញ្ចូល​​​មនោសញ្ចេតនា និង​​​ជួយ​​​ពន្យល់ពាក្យ​​​ ព្រម​​​ទាំង​​​អត្ថន័យ​​​ដល់​​​កូនៗ។
  • សូមមេត្តា​​​កំុ​​​សួរ​​​សំណួរ​​​ទៅ​​​កូនៗ ពេល​​​កំពុង​​​អាន។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ឲ្យរៀន​​​អាន​​​ដោយ​​​ខ្លួន​​​ឯង និង​​​រំលឹក​​​ចំណុច​​​សំខាន់ៗ។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ ឲ្យ​​​ធ្វើ​​​សំណួរ​​​ល្បង​​​ប្រាជ្ញា​​​បន្ទាប់​​​ពី​​​អាន​​​ចប់ ដោយ​​​ផ្តល់​​​ឱកាស​​​ឲ្យ​​​កូនៗ​​​ឆ្លើយ​​​សំណួរ​​​ដោយ​​​ខ្លួន​​​ឯង។

រឿងនេះនិពន្ធឡើងដោយ លោកគ្រូ ឡៅ ប៉ាក់ សួន លោកជាបេសកជនមកពីប្រទេសសឹង្ហបុរី។ លោក និង​​​ភរិយាបានបម្រើព្រះនៅប្រទេសកម្ពុជា ពីឆ្នាំ១៩៩៩២០០៤។  នេះជា​​​សៀវភៅ​​​ទី៤ ដែលលោកបាននិពន្ធ ហើយ​​​បោះពុម្ពផ្សាយ​​​ដោយអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា​​​។

សៀវភៅនេះគូររូបភាពដោយ យុវជន លីន ដាវីត តាមកម្មវិធីក្នុងកុំព្យូទ័រ។ សព្វថ្ងៃ ដាវីតជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ។

ការ​ពិនិត្យ​ និង​វាយ​តំលៃ

មិន​មាន​ការពិនិត្យ​ និង​វាយ​តំលៃ​ទេ

ក្លាយ​ជា​អតិថិជន​ដំបូង​បង្អស់ក្នុង​ការ​ពិនិត្យ​ និង​វាយ​តំលៃ​ “ខ្ញុំចង់ហើរនៅពេលថ្ងៃ”

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *