សេចក្ដីពិពណ៌នា
តើអ្នកធ្លាប់ជួបដើមក្រូចចេះនិយាយឬទេ? ដើមក្រូចចេះនិយាយនេះ បាននាំឲ្យកុមារ២នាក់ចេះធ្វើការងាររួមគ្នា ចេះចែករំលែកអ្វីដែលគេមាន ហើយមិនដេលមានគំនិតកេងប្រវ័ញ្ចគ្នាឡើយ។ ជាងនេះទៅទៀត កុមារទាំងពីរបានបង្ហាញគំរូពីការសាមគ្គី និងការឧស្សាហ៍ព្យាយាមក្នុងការងារ រហូតបានសម្រេចបំណងប្រាថ្នារបស់គេរៀងៗខ្លួន។ សៀវភៅនេះ បានសរសេរជាពីរភាសា គឺភាសាខ្មែរ និងអង់គ្លេស ដែលនឹងជួយនាំអ្នកអានទាំងអស់ឲ្យដឹងថា “ការដែលបានសំរេចតាមបំណងចិត្ត នោះមានរសផ្អែមដល់ព្រលឹងហើយ” (សុភាសិត ១៣ៈ១៩ខ)។
របៀបប្រើប្រាស់សៀវភៅនេះ៖
- សូមឪពុកម្តាយ ឬអាណាព្យាបាលចំណាយពេលអាន ឬនៅជាមួយកូនៗពេលអាន។
- សូមអានដោយបញ្ចេញសំឡេង បញ្ចូលមនោសញ្ចេតនា និងជួយពន្យល់ពាក្យ ព្រមទាំងអត្ថន័យដល់កូនៗ។
- សូមមេត្តាកំុសួរសំណួរទៅកូនៗ ពេលកំពុងអាន។
- សូមលើកទឹកចិត្តកូនៗឲ្យរៀនអានដោយខ្លួនឯង និងរំលឹកចំណុចសំខាន់ៗ។
- សូមលើកទឹកចិត្តកូនៗ ឲ្យធ្វើសំណួរល្បងប្រាជ្ញាបន្ទាប់ពីអានចប់ ដោយផ្តល់ឱកាសឲ្យកូនៗឆ្លើយសំណួរដោយខ្លួនឯង។
សៀវភៅនេះនិពន្ធឡើងដោយ លោកស្រី សីុមន សោភា។ លោកស្រីបានទទួលការបណ្តុះបណ្តាលធ្វើជាគ្រូកុមារនៅព្រះវិហារទំនប់ទឹក ហើយលោកស្រី មានបទពិសោធន៍ជាច្រើនក្នុងការហ្វឹកហ្វឺនដល់គ្រូកុមារ នៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។ នេះជាសៀវភៅទី១ ដែលលោកស្រីបាននិពន្ធ ហើយបោះពុម្ពផ្សាយដោយអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា។
សៀវភៅនេះគូររូបភាពដោយ លោកគ្រូ មឿន ចន្ទសុខា។ លោកគ្រូ ជាគ្រូគង្វាលនៅក្រុមជំនុំមិត្តសម្លាញ់ និងជាវិចិត្រករផងដែរ។
ការពិនិត្យ និងវាយតំលៃ
មិនមានការពិនិត្យ និងវាយតំលៃទេ