ណូអេ និងដុំថ្ម!

10,000

ប្រភេទ​:

សេចក្ដីពិពណ៌នា

សៀវភៅ ណូអេ និងដុំថ្ម មាន​​​បំណង​​​ជួយដល់​​​កុមារ រៀនពីក្តី​​​ស្រឡាញ់​​​ និង​​​ចេះ​​​គិត​​​ពី​​​សុវត្ថិភាព​​​របស់​​​អ្នក​​​ផ្សេងទៀត ដូច​​​ជា​​​ខ្លួន។ លើស​​​ពី​​​នេះ​​​ទៅ​​​ទៀត សៀវភៅ​​​នេះ​​​ក៏​​​ជា​​​ផ្នែក​​​មួយ​​​ជួយដល់​​​ឪពុក​​​ម្តាយ​​​ បាន​​​ស្វែង​​​យល់​​​ពី​​​ភាព​​​វិជ្ជមាន ឬ​​​គំរូ​​​ល្អ​​​របស់​​​ខ្លួន​​​ជាតម្រាប់​​​ដល់​​​កូនៗ។

របៀប​​​ប្រើ​​​ប្រាស់​​​សៀវភៅ​​​នេះ៖

  • សូម​​​ឪពុក​​​ម្តាយ​​​ ឬអាណាព្យាបាល​​​ចំណាយ​​​ពេល​​​អាន​​​ ឬនៅ​​​ជាមួយ​​​កូនៗ​​​ពេល​​​អាន។
  • សូម​​​អាន​​​ដោយ​​​បញ្ចេញ​​​សំឡេង បញ្ចូល​​​មនោសញ្ចេតនា និង​​​ជួយ​​​ពន្យល់ពាក្យ​​​ ព្រម​​​ទាំង​​​អត្ថន័យ​​​ដល់​​​កូនៗ។
  • សូមមេត្តា​​​កំុ​​​សួរ​​​សំណួរ​​​ទៅ​​​កូនៗ ពេល​​​កំពុង​​​អាន។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ឲ្យរៀន​​​អាន​​​ដោយ​​​ខ្លួន​​​ឯង និង​​​រំលឹក​​​ចំណុច​​​សំខាន់ៗ។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ ឲ្យ​​​ធ្វើ​​​សំណួរ​​​ល្បង​​​ប្រាជ្ញា​​​បន្ទាប់​​​ពី​​​អាន​​​ចប់ ដោយ​​​ផ្តល់​​​ឱកាស​​​ឲ្យ​​​កូនៗ​​​ឆ្លើយ​​​សំណួរ​​​ដោយ​​​ខ្លួន​​​ឯង។

រឿងនេះនិពន្ធឡើងដោយ កញ្ញា សឿ ណាគ្រី។ ជាអ្នកនិពន្ធខ្មែរ​​​ដែល​​​ទទួល​​​បានការបណ្តុះបណ្តាលពីអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា។ នេះជា​​​សៀវភៅ​​​ទី១ ដែលកញ្ញាបាននិពន្ធ ហើយ​​​បោះពុម្ពផ្សាយ​​​ដោយអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា​​​។

សៀវភៅនេះគូររូបភាពដោយ យុវជន លីន ដាវីត តាមកម្មវិធីក្នុងកុំព្យូទ័រ។ សព្វថ្ងៃ ដាវីតជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ។

ការ​ពិនិត្យ​ និង​វាយ​តំលៃ

មិន​មាន​ការពិនិត្យ​ និង​វាយ​តំលៃ​ទេ

ក្លាយ​ជា​អតិថិជន​ដំបូង​បង្អស់ក្នុង​ការ​ពិនិត្យ​ និង​វាយ​តំលៃ​ “ណូអេ និងដុំថ្ម!”

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *