តេវចង់ស៊ីផ្លែទ្រាំង

10,000

ប្រភេទ​:

សេចក្ដីពិពណ៌នា

“តេវចង់សុីផ្លែទ្រាំង” និពន្ធឡើងដោយ លោក ម៉ុក សុផាន្នី ជាអ្នកនិពន្ធខ្មែរ​​​ដែល​​​ទទួល​​​បានការបណ្តុះបណ្តាលពីអង្គការគ្រឹះស្ថានផលិតសៀវភៅប្រភពប្រាជ្ញា។ ហើយលោកទទួលបានបរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកអក្សរសាស្ត្រ​​​​​​ ខ្មែរ។ អ្នកនិពន្ធចង់​​​ជួយ​​​កុមារឲ្យ​​​ចេះស្តាប់ដំបូន្មាន​​​ឪពុក​​​ម្តាយ ​គេចចេញពីការល្បួង​​​ក្នុង​​​ផ្លូវ​​​មិនល្អ ចេះសារភាពកំហុស ហើយនឹងរៀន​កែ​​​ប្រែ​​​ជីវិត​​​ទៅ​​​ជាក្មេង​​​ល្អ។ “ការ​​​ចេះ​​​អត់​​​ទោស​​​ដោយ​​​សេចក្តី​​​ស្រឡាញ់​​​របស់​​​ឪពុក​​​ម្តាយ​​​ជាគំរូ​​​ល្អ​​​ក្នុង​​​គ្រួសារ​​”​។

សៀវភៅនេះគូររូបភាពដោយ យុវជន លីន ដាវីត តាមកម្មវិធីក្នុងកុំព្យូទ័រ។ សព្វថ្ងៃ ដាវីតជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ។

របៀប​​​ប្រើ​​​ប្រាស់​​​សៀវភៅ​​​នេះ៖

  • សូម​​​ឪពុក​​​ម្តាយ​​​ ឬអាណាព្យាបាល​​​ចំណាយ​​​ពេល​​​អាន​​​ ឬនៅ​​​ជាមួយ​​​កូនៗ​​​ពេល​​​អាន។
  • សូម​​​អាន​​​ដោយ​​​បញ្ចេញ​​​សំឡេង បញ្ចូល​​​មនោសញ្ចេតនា និង​​​ជួយ​​​ពន្យល់ពាក្យ​​​ ព្រម​​​ទាំង​​​អត្ថន័យ​​​ដល់​​​កូនៗ។
  • សូមមេត្តា​​​កំុ​​​សួរ​​​សំណួរ​​​ទៅ​​​កូនៗ ពេល​​​កំពុង​​​អាន។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ឲ្យរៀន​​​អាន​​​ដោយ​​​ខ្លួន​​​ឯង និង​​​រំលឹក​​​ចំណុច​​​សំខាន់ៗ។
  • សូម​​​លើក​​​ទឹក​​​ចិត្ត​​​កូនៗ​​​ ឲ្យ​​​ធ្វើ​​​សំណួរ​​​ល្បង​​​ប្រាជ្ញា​​​បន្ទាប់​​​ពី​​​អាន​​​ចប់ ដោយ​​​ផ្តល់​​​ឱកាស​​​ឲ្យ​​​កូនៗ​​​ឆ្លើយ​​​សំណួរ​​​ដោយ​​​ខ្លួន​​​ឯង។

ការ​ពិនិត្យ​ និង​វាយ​តំលៃ

មិន​មាន​ការពិនិត្យ​ និង​វាយ​តំលៃ​ទេ

ក្លាយ​ជា​អតិថិជន​ដំបូង​បង្អស់ក្នុង​ការ​ពិនិត្យ​ និង​វាយ​តំលៃ​ “តេវចង់ស៊ីផ្លែទ្រាំង”

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *